សន្តិសុខសង្គម
មកដឹងមូលហេតុ រថយន្ត Range Rover ឆេះស្ទេីរទាំងស្រុង នៅខណ្ឌជ្រោយចង្វា
ជាងជួសជុលរថយន្តម្នាក់បានឡើងបើកសាកឡានភ្លៀវ មួយគ្រឿងម៉ាក Range Rover ខណៈបេីកបានបន្តិចស្រាប់តែផ្ទុះឆេះម៉ាសុីន ឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១ និង៣០ នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៦ បត់ឆ្វេងចូលកាន់ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជាងជួសជុលរថយន្តដែលបានបើករថយន្តកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តរបស់ភ្ញៀវ ម៉ាក Range Rover ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលយកមកជួសជុល នៅយាន្តដ្ឋានគាត់ធ្វើការ។ គាត់បានឡើងបើករថយន្តនោះដើម្បីចង់ដឹងថារយន្តនោះខូចអ្វី ខណៈបើកបានបន្តិចស្រាប់តែរថយន្ត ផ្ទុះម៉ាសុីន មូលហេតុដោយសារអស់ប្រេងម៉ាសុីន បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ពេលនោះប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុបានយកបំពង់ពន្លត់អគ្គិភ័យ យកមកជួយបាញ់ពន្លត់ជាច្រើនបំពង់ នៅតែភ្លើងមិនរលត់ ទើបប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យយករថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបង្ការ និងពន្លត់អគ្គិភ័យរបស់ ទីក្រុងជ្រោយចង្វា បានយករថយន្តពន្លត់អគ្គិភ័យ ចំនួន ២គ្រឿងមកដល់កន្លែងកើតហេតុ រួចធ្វើការបាញ់ពន្លត់អស់ទឹកចំនួន ២ឡាន ទើបអគ្គិភ័យរលត់ទៅវិញជាស្ថាពរ។ ដោយ អគ្គិភ័យបានបំផ្លាញរថយន្តស្ទើរតែទាំងស្រុង តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។

អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


