Connect with us

សន្តិសុខសង្គម

រថយន្តTundra មួយគ្រឿងសង្ស័យឆ្លងចរន្តអគ្គិសនីឆេះគ្មានសល់ ផ្អើលពលរដ្ឋក្នុងបុរីទាំងកណ្ដាលយប់  

បានផុស

នៅ

រថយន្តម៉ាក​Tundra មួយគ្រឿង​សង្ស័យឆ្លងចរន្តអគ្គិសនីឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យរង​ការ​ខូចខាត​ទាំងស្រុង បង្កមានការភ្ញាក់ផ្អើលទាំងកណ្ដាលយប់ ក្នុងបុរីមួយកន្លែង ខណៈពេលម្ចាស់ចតចោលនៅមុខផ្ទះ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០០និង​៥០​នាទី​រំលង​អធ្រា​ត្រឈានចូលថ្ងៃ​ទី១៩ ខែឧសភា ឆ្នាំ​២០២៦​នៅ​ក្នុង​បុរី​ភ្នំពេញ​ថ្មី ដែល​ស្ថិត​នៅក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជ​ធានី​​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា ម៉ាក​Tundra ពណ៌ស ពាក់​ស្លាក​លេខ ​សៀមរាប 2B -5188 ​មាន​ម្ចាស់​ឈ្មោះ ម៉ី ចាន់​ធា​រី​ភេទ​ស្រី អាយុ៣៩​ឆ្នាំ មុខរបរ​លក់ដូរ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ម្ចាស់​បានចត​រថយន្ត​នៅ​ក្នុង​បុរី​ក្បែរ​សួនច្បារ​ហើយ​បាន​ចូល​សម្រាក​ក្នុងផ្ទះបាត់ទៅ។ ពេល​ដែល​កំពុង​តែ​ដេក​លង់លក់​ស្រាប់តែ​រថយន្ត​ត្រូវភ្លើងឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​ភ្នំពេញ​ថ្មី​ទាក់ទង​ហៅរថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿងទៅ​អន្តរាគមន៍​ហើយ​ភ្លើង​ក៏បាន​រលត់​ទៅ​វិញ​។​ ទោះបីជា​យ៉ាងណា​រថយន្ត​ខាងលើ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គិភ័យ​និង​សង្គ្រោះ​ នៃ​ស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បណ្ដា​លមក​ពី​ឆ្លង​ចរន្ត​ប្រព័ន្ធ​ភ្លើង​រថយន្ត​បង្កជា​អគ្គិភ័យ​តែ​ម្តង​៕ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម