ព័ត៌មានជាតិ
រថយន្តកុងទីន័រមួយឆេះខ្ទេច សង្ស័យឆ្លងចរន្តអគ្គិសនី តាមបណ្តោយផ្លូវនៅខេត្តមណ្ឌលគិរី
នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរថយន្តកុងទីន័រមួយគ្រឿងផ្ទុកទំនិញ បានឆាបឆេះខ្ទេចស្ទើរគ្មានសល់ ដោយសង្ស័យថាឆ្លងចរន្តអគ្គិសនីអំឡុងពេលបើកបរ។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧៦ នៅចំណុចភ្នំយាយ ស្ថិតនៅភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ភ្លាមៗក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ដែរ ប៉ុន្តែមិនទាន់ពេល។

យោងតាមរបាយការណ៍ពីលោក អេង ហាក់គ័ង អធិការដ្ឋាននគរបាលស្រុកកោះញែក ក្រោយពីទទួលដំណឹងថាមានហេតុការណ៍ឆេះរថយន្ត លោកបានដឹកនាំកម្លាំងជំនាញ និងបញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងអន្តរាគមន៍។ ប៉ុន្តែដោយសារតំបន់នោះគ្មានសេវាទាក់ទងគ្រប់គ្រាន់ គួបផ្សំស្ថានភាពចម្ងាយផ្លូវប្រហែល ៤០ គីឡូម៉ែត្រ ទើបបណ្ដាលឱ្យរថយន្តឆាបឆេះស្ទើរទាំងស្រុង។ យ៉ាងណាមិញ លោក អេង ហាក់គ័ង បញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនបង្ករបួសដល់អ្នកបើកបរ ឬអ្នកធ្វើដំណើរតាមផ្លូវនោះឡើយ។

តាមរបាយការណ៍បឋម ពីសាក្សីដែលជាអ្នកបើកបរ ឱ្យដឹងថារថយន្តឆាបឆេះនោះ ជាប្រភេទរថយន្តធំសណ្តោង ឬរថយន្តកុងទីន័រធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែដល់ចំណុចកើតហេតុមានបញ្ហានៅខាងក្នុងកាប៊ីនរថយន្ត ក៏បង្កឱ្យឆេះក្បាលរថយន្តសណ្តោងនោះទាំងស្រុងតែម្តង។

ក្នុងនាមអធិការនគរបាលស្រុកកោះញែក លោកផ្ដាំផ្ញើ និងក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋ អ្នកបើកបររថយន្តគ្រប់ប្រភេទមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបើកបរដោយការទទួលខុសត្រូវ។ ការរំលឹកនេះ ដោយសារភូមិសាស្ត្រពីស្រុកកោះញែកឆ្ពោះទៅក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី សម្បូរទៅដោយជួរភ្នំ ឡើងចំណោត ចុះចំណោតកោងខ្លាំង និងមានសភាពបាំងព្រៃ ប្រឈមនឹងហានិភ័យផ្សេងៗអាចគ្រោះថ្នាក់ជាយថាហេតុ។ លោកក៏បានអំពាវនាវ ដល់អ្នកបើកបរគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ស្លាកសញ្ញា ល្បឿនដែលបានកំណត់ និងបន្ថយល្បឿនពេលដែលដល់ទីប្រជុំជនផងដែរ៕
អត្ថបទ៖ រៀម សុខហេង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


