ព័ត៌មានជាតិ
ទុរេនកំពតមួយហិកតាបាន ១៥ តោន ទិន្នផលឆ្នាំនេះបានជិត ២ ម៉ឺនតោន
លោក តេង វ៉ាន់ធឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានឲ្យដឹងថា នៅក្នុងឆ្នាំនេះអាជីវករអាចប្រមូលទិន្នផលទុរេនសរុបបានប្រមាណ ១៨ ៤៩៨ តោនប្រហាក់ប្រហែលទៅឆ្នាំមុន។

តាមរយៈប្រព័ន្ធតេឡេក្រាម លោក តេង វ៉ាន់ធឿន បានឲ្យ «កម្ពុជាថ្មី» ដឹងនារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នេះថា ចំនួនទិន្នផលក្នុងឆ្នាំនេះ មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងទិន្នផលទុរេនសរុប ដែលប្រជាពលរដ្ឋប្រមូលបានកាលពីឆ្នាំកន្លងទៅ។ ក្នុងឆ្នាំនេះ ពលរដ្ឋអាចប្រមូលទិន្នផលធុរេនបានប្រមាណជា ១៨ ៤៩៨តោន ដោយក្នុងមួយហិកតា អាចប្រមូលផលបាន ១៥ តោន។
លោក តេង វ៉ាន់ធឿន បានញ្ជាក់ថា «មកដល់បច្ចុប្បន្ននេះទុរេនកំពតអាចប្រមូលផលបាន ៩៩%ហើយ គឺនៅសល់ប្រមាណ ១% ប៉ុណ្ណោះ ដែលមិនទាន់បានប្រមូលផលអស់។ នេះជាចំនួនដែលតិចតួចបំផុត»។

ដោយឡែក ចំពោះតម្លៃទុរេនកំពតឆ្នាំនេះ ប្រធានការិយាល័យរូបនេះបានលើកឡើងថា ហាក់មានលក្ខណៈធូរថ្លៃជាងឆ្នាំមុនៗ ដោយទុរេនពូជម៉ន-ថង អាចលក់បានក្នុងតម្លៃត្រឹមតែ ២២ ០០០រៀល តែប៉ុណ្ណោះក្នុងមួយគីឡូក្រាម និងពូជឪខាក់ អាចលក់បានក្នុងតម្លៃតែ ២ ម៉ឺនរៀលក្នុងមួយគីឡូ។ កាលពីឆ្នាំមុនទុរេនពូជ ម៉ន-ថង អាចលក់បានក្នុងតម្លៃ ២៣ ០០០រៀល ក្នុងមួយគីឡូក្រាម និងពូជឪខាក់ អាចលក់បានក្នុងតម្លៃ ២១ ០០០រៀល។
លោក តេង វ៉ាន់ធឿន បានគូសបញ្ជាក់ដែរថា នាពេលកន្លងមកទុរេនកំពតបាននាំចេញទៅកាន់ទីផ្សារមួយចំនួនដូចជា ក្នុងរាជធានីភ្នំពេញ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងមួយផ្នែកតូចទៀតនាំចេញទៅកាន់ទីផ្សារខេត្តព្រះសីហនុ។ ប៉ុន្តែបើទោះជាបែបនេះក្តី ទិន្នផលទុរេនអាចប្រមូលបានមានលក្ខណៈល្អប្រសើរក៏ពិតមែន ប៉ុន្តែទុរេនកំពតនៅមិនទាន់អាចផ្គត់ផ្គង់តម្រូវការអតិថិជនបាននៅឡើយទេ។

លោក តេង វ៉ាន់ធឿន បានអះអាងដែរថា បច្ចុប្បន្ន ការនាំចេញ ទុរេនកំពត នៅមិនទាន់មានការវាយស្លាក់សញ្ញាសម្គាល់នោះទេ ប៉ុន្តែគ្រាន់តែបានចងក្រងជាសហគមន៍ដែលមានឈ្មោះថា «សហគមន៍កសិកម្មដំណាំទុរេន» ដែលស្ថិតនៅឃុំម៉ាក ប្រាំង ស្រុកទឹកឈូ ខេត្តកំពត មានសមាជិកចូលរួមប្រមាណជា ៦៧ គ្រួសារ។
អ្វីដែលជាការកត់សម្គាល់នោះគឺ បន្ទាប់ពីការចងក្រងជាសហគមន៍នេះហើយ នាពេលអនាគតក៏មានគម្រោងបន្ថែមទៀត គឺនឹងរៀបចំឱ្យមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រក៏ដូចជា QR Code ដើម្បីសម្គាល់ថាជាទុរេនរបស់ខេត្តកំពតផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ