ព័ត៌មានជាតិ
រដ្ឋមន្រ្តីសន្យាយ៉ាងយូរត្រឹមឆ្នាំ ២០២៤ បណ្តាញទឹកស្អាតនឹងតចូលដល់ឆ្នេរអង្កោល
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែនៅភូមិអង្កោល លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា យ៉ាងយូរត្រឹមឆ្នាំក្រោយ (២០២៤) ទុយោទឹកស្អាតត្រូវតែមកដល់ឆ្នេរអង្កោល។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា កាលពីឆ្នាំ ២០១៧ មក ក្រសួងបានផ្តល់សិទ្ធវិនិយោគទឹកស្អាតជូនក្រុមហ៊ុនរបស់លោកស្រី អ៊ុក សោភា (រយៈពេល២០ឆ្នាំ) ក្នុងការផលិតទឹកស្អាត និងលក់ទៅឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅទូទាំង ១១ភូមិ ក្នុងស្រុកដំណាក់ចង្អើរ តែមិនមានលទ្ធផលអ្វីជាដុំកំភួនរហូតដល់ឆ្នាំ ២០២២ ក្រុមហ៊ុនបានផ្ទេរសិទ្ធវិនិយោគនេះទៅឲ្យក្រុមហ៊ុនលោកស្រី វង្ស សោភ័ណ ក្នុងការបន្តផលិតនិងចែកចាយទឹកស្អាតនេះ។ តែទោះជាយ៉ាងណា កិច្ចការរបស់ក្រុមហ៊ុនទទួលសិទ្ធិបន្តខាងលើក្នុងការចែកចាយទឹកស្អាតហាក់នៅស្រពិចស្រពិល ដូចជាការរកប្រភពទឹកសម្រាប់ផ្គត់ផ្គង់ជាដើម ដែលនេះជាហេតុបន្តការរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ របស់មូលដ្ឋានស្រុកដំណាក់ចង្អើរ ស្របពេលដែលគម្រោងធំៗជាច្រើន កំពុងសំឡឹងមកបោះទុនវិនិយោគទីនេះរាប់តាំងពីសណ្ឋាគារឡើង។

បើតាមលោក ចម ប្រសិទ្ធិ ក្រសួងមិនអាចបន្តភាពយឺតយ៉ាវក្នុងការរុញទឹកស្អាតរបស់ក្រុមហ៊ុនដែលបានសិទ្ធិវិនិយោគទៀតនោះទេ ព្រោះការបន្តពន្យាពេលរុញទឹកស្អាតចូលមកតំបន់អង្កោលនេះ អាចបន្តរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍នូវមូលដ្ឋានស្រុកដំណាក់ចង្អើរ ជាពិសេសឆ្នេរអង្កោលតែម្តង។
«យើងត្រូវតែត្រួតពិនិត្យឡើងវិញ ការដែលឲ្យអាជ្ញាប័ណ្ណទឹកស្អាតដែលធ្វើនៅស្រុកដំណាក់ចង្អើរនេះ។ បើក្រុមហ៊ុនមិនមានលទ្ធភាពធ្វើបានទេ យើងនឹងយកទឹកពីទំនប់ប្រឡាក់ក្រឡាខេត្តកំពតចូលមកទីនេះតែម្តង យើងមិនអាចរង់ចាំបានទៀតនោះទេ ព្រោះយើងត្រូវការអភិវឌ្ឍន៍»។
គួរបញ្ជាក់ថា រាល់រដូវប្រាំង ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានស្រុកដំណាក់ចង្អើរខេត្តកែប តែងជួបបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ រដូវអត់ភ្លៀងពលរដ្ឋតាមភូមិនីមួយៗប្រើប្រាស់ទឹកអណ្តូង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជាផ្តល់ជូនតែមិនអាចបង្រ្គប់តម្រូវការបស់ពលរដ្ឋបាននោះទេ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


