ជីវិតកម្សាន្ដ
គេសង្ស័យមូលហេតុ Ice Preechaya ចូលបន្ទប់ ICU មកពីបែកគ្នាជាមួយមិត្តប្រុស
កាលពីម្សិលមិញនេះ តារាសម្ដែង Ice Preechaya ត្រូវបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ ក្រោយពេលម្ដាយបានរកឃើញនាងកំពុងដេកសន្លប់នៅក្នុងបន្ទប់តែម្នាក់ឯង ហើយបើតាមការទម្លាយព័ត៌មានខ្លះៗពីម្ដាយ មូលហេតុដែលនាងត្រូវចូលសម្រាកបន្ទប់ ICU ទំនងមកពីបែកបាក់ជាមួយមិត្តប្រុស។

បើតាមការបង្ហើបខ្លះៗពីម្ដាយ បានឱ្យដឹងថា មុនពេលរកឃើញ Ice Preechaya ដេកសន្លប់ នាងបានផ្ញើសារប្រាប់ថា នាងស្រឡាញ់គាត់ណាស់។ ដោយឃើញអត្ថន័យសារហាក់ចម្លែក ទើបគាត់ប្រញាប់ទៅមើលក្នុងបន្ទប់ ហើយរកឃើញកូនស្រីបានបាត់បងស្មារតីនៅនឹងឥដ្ឋបាត់ទៅហើយ។ ដូច្នេះគាត់ក៏ប្រញាប់នាំនាងទៅមន្ទីរពេទ្យ។
ម្ដាយ Ice Preechaya បន្តថា មួយរយៈពេលនេះកូនស្រីរបស់គាត់មានតានតឹងពីបញ្ហាជាច្រើនទាំងករណីជំនួយការរបស់នាងត្រូវថ្នាំបំពុល និងមតិរិះគន់អវិជ្ជមានពីទស្សនិកជនមួយចំនួន ទើបធ្វើឱ្យនាងគេងមិនលក់ និងញ៉ាំមិនបាន។

នៅពេលគេសួរអំពីទំនាក់ទំនងស្នេហា ម្តាយ Ice Preechaya សារភាពថា កូនស្រីរបស់គាត់ និងមិត្តប្រុសកំពុងមានបញ្ហាល្អក់កករនឹងគ្នា មានរឿងមួយចំនួនដែលពួកគេព្យាយាមសម្របគ្នា ប៉ុន្តែនៅតែមិនអាចចុះសម្រុងនឹងគ្នាបាន។ យ៉ាងណាមិញ ទំនាក់ទំនងកូនៗដើរដល់ផ្លូវទ័លឬយ៉ាងណា គាត់មិនដឹងច្បាស់នោះទេ ព្រោះជារឿងផ្ទាល់ខ្លួនរបស់ពួកគេ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាសិចស៊ី Ice Preechaya សន្លប់ភ្លាមៗ ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់
ចុចអាន៖ ល្បីថា Han So Hee កំពុងទាក់ទងស្នេហាជាមួយតារាបង្ហាញម៉ូដ Chae Jong Seok
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


