ជីវិតកម្សាន្ដ
តារាសិចស៊ី Ice Preechaya សន្លប់ភ្លាមៗ ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់
តារាសម្ដែងនិយមខ្លួនលេងខ្លួនសិចស៊ី Ice Preechaya ត្រូវបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ ក្រោយពេលម្ដាយបានរកឃើញនាងកំពុងដេកសន្លប់ ដោយមិនដឹងមូលហេតុ។ មិនតែប៉ុណ្ណោះអាការរបស់តារាស្រីរូបនេះ មានសភាពធ្ងន់ធ្ងររហូតតម្រូវឱ្យគ្រូពេទ្យប្រើឧបករណ៍ជំនួយដង្ហើមទៀតផង។

ជុំវិញបញ្ហាជំងឺរបស់ Ice Preechaya មុនពេលបញ្ជូនទៅមន្ទីរពេទ្យ ត្រូវបានម្ដាយរបស់នាងប្រាប់អ្នកសារព័ត៌មានថា ប៉ុន្មានថ្ងៃមុននាងហាក់ដូចជាមានសភាពតានតឹងផ្លូវចិត្ត ញ៉ាំបាយមិនបាន និងគេងមិនលក់។ លុះមកដល់ថ្ងៃទី៤ ខែកក្កដា កន្លងទៅ ម្ដាយ Ice Preechaya បានរកឃើញនាងកំពុងដេកសន្លប់តែម្នាក់ឯង នៅក្នុងបន្ទប់ ទើបប្រញាប់បញ្ជូននាងទៅមន្ទីរពេទ្យតែម្ដង។

យ៉ាងណាមិញពេលនេះស្ថានភាពសុខភាពរបស់ Ice Preechaya ហាក់ប្រសើរឡើងហើយ ព្រោះអ្នកគាំទ្របានឃើញនាងបង្ហោះសារនៅលើ Story គណនី Instagram របស់នាង ប៉ុន្តែកម្រិតធូរស្បើយប៉ុនណានោះ មិនទាន់មានអ្នកជិតស្និទ្ធិបង្ហើបនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ YG ច្រានចោលពាក្យចចាមអារ៉ាមល្អក់កករពីការប្រគំតន្ត្រី Born Pink នៅវៀតណាម
ចុចអាន៖ កូនកតញ្ញូ! James Jirayu សុខចិត្តផ្អាកការងារសិល្បៈ បួសសងគុណឪពុកម្ដាយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


