ព័ត៌មានជាតិ
មួយសប្តាហ៍ មានយានយន្តជិត ៩ ម៉ឺនគ្រឿង ធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍គិតចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៨៩ ០៤៧ គ្រឿង។ ក្នុងនោះក៏មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១ ករណីផងដែរ។

ការប្រើប្រាស់នៅលើផ្លូវល្បឿនលឿន ក្រុមហ៊ុនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំបើកបរលើសល្បឿនកំណត់ និងបើកបរបញ្ច្រាសទិសចរាចរណ៍។
ទាក់ទងការអនុវត្តច្បាប់ចរាចរណ៍ ថ្មីៗនេះក្រសួងសាធារណការនិងដឹកជញ្ជូនបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរនិងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ។

ក្រសួងបានលើកពីករណីបើកបរបញ្ច្រាសទិសចរាចរណ៍ ដែលជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរនិងប្រមាថអាយុជីវិតខ្លួនឯងនិងអ្នកដទៃ។ នៅគ្រប់ស្ថានភាពផ្លូវយានយន្តគ្រប់ប្រភេទមិនត្រូវបើកបរបញ្ច្រាសទិសចរាចរណ៍ជាដាច់ខាត។
ជាមួយការក្រើនរំលឹក ក្រសួងក៏បានចេញសារព្រមានលើអ្នកល្មើសបើយោងតាមមាត្រា៤៣ ជំពូកទី៧ នៃច្បាប់ស្ដីពីផ្លូវថ្នល់ឆ្នាំ ២០១៤ ការបើកបរបញ្រ្ចាសទិសចរាចរណ៍ នឹងត្រូវកាត់ ៤ពិន្ទុ ពីបណ្ណបើកបរ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


