Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លូវល្បឿនលឿនវៀតណាម តភ្ជាប់មកព្រំដែនកម្ពុជា នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧

បានផុស

នៅ

ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ នឹងជួយសម្រួលការធ្វើចរាចរណ៍របស់ប្រជាជនវៀតណាម និងជំរុញការតភ្ជាប់មកព្រំដែនកម្ពុជា នៅពេលគម្រោងតម្លៃ៧៨៨លានដុល្លារមួយនេះ បញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២៧។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃចន្ទទី២ខែកញ្ញាឆ្នាំ២០២៤, ផ្លូវល្បឿនលឿននេះមានចម្ងាយ៥១គីឡូម៉ែត្រ តភ្ជាប់ទីសង្កាត់ Cu Chi នៃទីក្រុងហូជីមិញ ទៅស្រុក Ben Cau នៃខេត្ត Tay Ninh ជាប់ព្រំដែនកម្ពុជា។

ក្នុង​ដំណាក់​កាល​ទី​១នៃការសាងសង់ ផ្លូវ​ល្បឿន​លឿននេះ​នឹង​មាន​គន្លង​ធម្មតា​ចំនួន​៤ និង​ផ្លូវ​សង្គ្រោះ​បន្ទាន់​ចំនួន​ពីរគន្លង ហើយបន្ទាប់​ពី​ការឈូសឆាយសម្អាត​ដី​រួច គន្លងធម្មតានឹងពង្រីកដល់ទៅ៦។

(រូបថត៖ VN Express)

 

ចំពោះថ្លៃចំណាយវិញ រដ្ឋវៀតណាមនឹងចំណាយដើមទុនប្រមាណ៤៩% ខណៈនៅសេសសល់គឺជាចំណាយរបស់អ្នកវិនិយោគ។ ផ្លូវនេះនឹងត្រូវគ្រប់គ្រងដោយឯកជនរយៈពេល១៤ឆ្នាំ១០ខែ ទើបប្រគល់ឲ្យរដ្ឋវិញ។ 

យ៉ាងណាគម្រោងនេះក៏ប៉ះពាល់ដល់ប្រជាជន១ ៨០០គ្រួសារផងដែរ ខណៈរដ្ឋនឹងត្រូវចំណាយលុយសម្រាប់សំណងអស់ប្រមាណ៧.១ទ្រីលានដុង។

(រូបថត៖ VN Express)

ពាក់ព័ន្ធគម្រោងផ្លូវល្បឿនលឿនដូចគ្នានេះ រដ្ឋបាលផ្លូវថ្នល់​របស់​វៀតណាម​ បាន​ដាក់​ក្នុង​សំណើ​មួយ​ថា វៀតណាម​រំពឹងថានឹងមានផ្លូវល្បឿនលឿនចំនួន ៤៣ ខ្សែដែលគ្របដណ្តប់លើ​ប្រវែង​ប្រមាណ​ ៩ ២៣៤ គីឡូម៉ែត្រ​ ត្រឹម​ឆ្នាំ​ ២០៥០។

ក្នុងផែនការកសាង​ផ្លូវថ្មី ចាប់ពីឆ្នាំ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៥០ ដែលទើបដាក់ជូនដោយរដ្ឋបាលទៅកាន់​ក្រសួងដឹកជញ្ជូន, ផ្លូវល្បឿនលឿនប្រមាណ ៦​ ៧៥៤ គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០ ហើយនៅសល់ប្រមាណ​​​ ២ ៤៨០ គីឡូម៉ែត្រ គ្រោង​បញ្ចប់ក្រោយឆ្នាំ ២០៣០​។

(រូបថត៖ VN Express)

រដ្ឋបាល​​គូស​បង្ហាញ​ថា​ ផ្លូវល្បឿនលឿន​​​ដែល​តភ្ជាប់ទីក្រុងហាណូយ ទីក្រុងហូជីមិញ ក្រុង​ Cần Thơ ជាមួយតំបន់ផ្សេងៗទៀតទាំង​នោះ​ ត្រូវការសមត្ថភាពបន្ថែម ដើម្បីផ្គូផ្គងបរិមាណចរាចរណ៍ដ៏ធំ និងតម្រូវការដឹកជញ្ជូន ខណៈបច្ចុប្បន្ន​វៀតណាម​មាន​ផ្លូវល្បឿនលឿន​ ៤១ ខ្សែ​រួច​ទៅ​ហើយ​។

រដ្ឋបាលបាន​បន្ថែម​ថា វា​គឺជា​សរសៃឈាម​នៃ​តំបន់​សេដ្ឋកិច្ច​សំខាន់​ៗ​ពី​ភាគខាងជើង ទៅ​ភាគខាងត្បូង និងតំបន់ដីសណ្តទន្លេមេគង្គ ពោល​គឺ​តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីបំពេញតម្រូវការដ៏ធំសម្រាប់ការដឹកជញ្ជូន​៕

(រូបថត៖ VN Express)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម​នឹង​មាន​ផ្លូវល្បឿនលឿនជាង​ ៩ ០០០ គីឡូម៉ែត្រត្រឹម​ពាក់​កណ្ដាល​សតវត្សរ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

UN៖ ជិត​២ខែ​ហើយ​ដែល​អ៊ីស្រាអែល​បិទ​ជំនួយ​ទាំង​ស្រុង​មិន​ឲ្យ​ចូល​តំបន់​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​​​​យន្តហោះ​ក្រុមហ៊ុន​អាមេរិក​ឆេះ ជម្លៀស​អ្នកដំណើរ​ អ្នក​បម្រើ​លើ​យន្តហោះ​ ជិត៣០០​នាក់​

ព័ត៌មានជាតិ១៩ នាទីutes មុន

មេទ័ពជើងគោកម៉ាឡេស៊ី សន្យាជំរុញឱ្យមានកិច្ចព្រមព្រៀងការពារជាតិជាមួយកម្ពុជាឆាប់ៗនេះ

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រ ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែឧសភា

ព័ត៌មានជាតិ៣៣ នាទីutes មុន

នាយករដ្ឋមន្ត្រីផ្ដាំទៅជនល្មើសកុំចង់បាញ់តដៃជាមួយសមត្ថកិច្ចឱ្យសោះ

សុខភាព២០ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា២៣ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២០ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៦ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម