ព័ត៌មានអន្ដរជាតិ
ឡាវបើកភ្លើងខៀវឱ្យសង់ផ្លូវល្បឿនលឿនប្រវែង៦៣គីឡូម៉ែត្រពី “ហ្លួងប្រាបាង-បរតែន” បន្ទាប់ពីចិនពន្លឿន
ប្រភពព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលឡាវបានផ្តល់ភ្លើងខៀវឱ្យចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿនរវាងឡាវ-ចិន ដំណាក់កាលទី៤ ពីហ្លួងប្រាបាងទៅកាន់បរតែន ដែលមានចម្ងាយ៦៣គីឡូម៉ែត្រ បន្ទាប់ពីជំនួបរវាងឯកអគ្គរដ្ឋទូតចិនជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឡាវដើម្បីពន្លឿនការសាងសង់នេះ។

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កាសែត The Laotian Times បានរាយការណ៍ថា រដ្ឋាភិបាលឡាវបានអនុម័តសាងសង់ផ្លូវល្បឿនលឿន (ឡាវ-ចិន) ដំណាក់កាលទី៤ ពីខេត្តឧដុមសៃទៅដល់ច្រកព្រំដែនបរតែន ខេត្តហ្លួងណាំថា មានចម្ងាយ ៦៣គីឡូម៉ែត្រ បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនឡាវនាពេលថ្មីៗកន្លងទៅនេះ។
ជំនួបនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវបានពិភាក្សាលើបញ្ហាជាច្រើនទាក់ទងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឡាវ បន្ទាប់មកក៏បានឯកភាពគ្នាថា ត្រូវតែពន្លឿនការសាងសង់ផ្លូវល្បឿនលឿនរវាងឡាវ-ចិនបញ្ចប់ឱ្យបានឆាប់ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
ទោះជាយ៉ាងណាក៏ដោយ ប្រភពមិនបានផ្តល់ព័ត៌មានលម្អិត ថាតើការសាងសង់នេះនឹងចាប់ផ្តើមនៅពេលណា និងត្រូវចំណាយពេលប៉ុន្មានទើបបញ្ចប់ការសាងសង់នោះទេ?។
ផ្លូវល្បឿនលឿនឡាវ-ចិន មានចម្ងាយផ្លូវសរុបប្រមាណ៤២៣គីឡូម៉ែត្រ ការសាងសង់ចែកចេញជា៤ដំណាក់កាល ដោយដំណាក់កាលទី១ មានចម្ងាយ១០៩គីឡូម៉ែត្រពីទីក្រុងវៀងច័ន្ទទៅកាន់ក្រុងវ៉ាងវៀង (ខេត្តវៀងច័ន្ទ)បានបញ្ចប់ និងដំណើរការសាងសង់ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០។
ដំណាក់កាលទី២ ពីវ៉ាងវៀងទៅកាន់ហ្លួងប្រាបាង មានចម្ងាយ១៣៧គីឡូម៉ែត្រ និងដំណាក់កាលទី៣ ពីហ្លួងប្រាបាងទៅកាន់ខេត្តឧដុមសៃ មានចម្ងាយ១១៤គីឡូម៉ែត្រ ដែលកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យកិច្ចសន្យាសាងសង់នៅឡើយ៕
ប្រែសម្រួលដោយ៖ គង់ សំអាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


