ព័ត៌មានអន្ដរជាតិ
វៀតណាម បញ្ចេញទឹកប្រាក់ជាង ៣ពាន់លានដុល្លារ សាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀត ភ្ជាប់មកកម្ពុជា
ក្រុមប្រឹក្សាគ្រប់គ្រងគម្រោង My Thuan ក្រោមក្រសួងដឹកជញ្ជូនវៀតណាម បានប្រកាសកាលពីថ្ងៃពុធទី២៣ខែតុលាឆ្នាំ២០២៤ថា ការសិក្សាបឋមសម្រាប់ផ្លូវល្បឿនលឿន Ha Tien – Rach Gia – Bac Lieu ប្រវែងជាង១៧៥គីឡូម៉ែត្រ តភ្ជាប់ខេត្តភាគនិរតីវៀតណាមជាមួយកម្ពុជា បានបញ្ចប់រួចរាល់អស់ហើយ ហើយត្រៀមបើកកញ្ចប់ថវិកា៨០.៨ទ្រីលានដុង ស្មើនឹង ៣.១៧ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ ប៉ុន្តែសំណើនេះ ត្រូវបញ្ជូនទៅក្រសួងសិន មុននឹងចាប់ផ្តើម។

សារព័ត៌មាន VN Express ចុះផ្សាយថា តាមគម្រោង ផ្លូវល្បឿនលឿនមួយខ្សែថ្មីនេះ នឹងចាប់ផ្តើមនៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien ក្នុងទីក្រុង Ha Tien នៃខេត្ត Kien Giang ហើយបញ្ចប់នៅទីក្រុង Bac Lieu ខេត្ត Bac Lieu។
ផ្លូវនេះមានប្រវែងសរុបប្រហែល១៧៥គីឡូម៉ែត្រ មានបួនគន្លង និងផ្លូវសង្គ្រោះបន្ទាន់ចំនួនពីរ ឆ្លងកាត់ខេត្តចំនួន៤នៅតំបន់ដីសណ្ដទន្លេមេគង្គដូចជា Kien Giang (៨២គីឡូម៉ែត្រ), Hau Giang (១៨គីឡូម៉ែត្រ), Soc Trang (១៣គីឡូម៉ែត្រ) និង Bac Lieu (២៥.៣គីឡូម៉ែត្រ)។
សូមបញ្ជាក់ជាថ្មី រដ្ឋបាលផ្លូវថ្នល់វៀតណាម បានដាក់ក្នុងសំណើមួយថា ប្រទេសនេះរំពឹងមានផ្លូវល្បឿនលឿនចំនួន ៤៣ ខ្សែដែលគ្របដណ្តប់លើប្រវែងប្រមាណ ៩ ២៣៤ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៥០។
ក្នុងផែនការកសាងផ្លូវថ្មី ចាប់ពីឆ្នាំ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៥០ ដែលដាក់ជូនដោយរដ្ឋបាលទៅកាន់ក្រសួងដឹកជញ្ជូន, ផ្លូវល្បឿនលឿនប្រមាណ ៦ ៧៥៤ គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០ ហើយនៅសល់ប្រមាណ ២ ៤៨០ គីឡូម៉ែត្រ គ្រោងបញ្ចប់ក្រោយឆ្នាំ ២០៣០៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្លូវល្បឿនលឿនវៀតណាម តភ្ជាប់មកព្រំដែនកម្ពុជា នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


