Connect with us

ចរាចរណ៍

ឃាត់ខ្លួនអ្នកបើកម៉ូតូម្នាក់ ក្រោយជិះចូលផ្លូវល្បឿនលឿនខុសគោលការណ៍

បានផុស

នៅ

បុរស​ម្នាក់ ជិះ​ម៉ូតូ​សម្រុក​ចូល​ផ្លូវ​ល្បឿន​លឿន​យ៉ាង​កម្រោល(ប្រភេទ​ម៉ូតូ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន) ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ប្រចាំការ​នៅ​ផ្លូវ​ល្បឿន​លឿន​ឃាត់ ហើយ​កំពុង​រក្សាទុក​នៅ​គោលដៅ​កំពង់ស្ពឺ​កើត ដើម្បី​បន្ត​នីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​ករណី​នេះ លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ធ្នូ នេះ​ថា កាលពី​ល្ងាច​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ ២០២៤ នៅ​ច្រក​ចូល កំពង់ស្ពឺ​កើត គ​•​ម ២៦ មាន​ករណី​ក្មេង​ទំនើង​បាន​បើក​ម៉ូតូ​សម្រុក​ចូល​ផ្លូវ​ល្បឿន​លឿន​យ៉ាង​កម្រោល ដែល​ជា​ប្រភេទ​ម៉ូតូ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន។ ភ្លាមៗ នគរបាល​ចរាចរណ៍​ផ្លូវ​ល្បឿន​លឿន បាន​ចេញ​ប្រតិបត្តិការ​បន្ទាន់ ដោយ​ចាប់​ឃាត់ និង​ហៅ​អាណាព្យាបាល​មក​ណែនាំ និង​អនុវត្ត​តាម​នីតិវិធី។

លោក ផន រឹម ក៏បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​យានជំនិះ​ម៉ូតូ​ដែល​អាច​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​បាន​លុះ​ត្រា​ទោចក្រយានយន្ត​នោះ​ទំហំ​ស៊ីឡាំង ចាប់ពី ៥០០cc ឬ កម្លាំង​ម៉ូទ័រ ២៧kW ឡើង​ទៅ និង​ត្រូវ​ភ្ជាប់​មក​ជាមួយ​ឯកសារ​សំខាន់ៗ មួយ​ចំនួន។ ក្នុង​នោះ ដើម្បី​ស្នើសុំ​លតាបត្រ​អនុញ្ញាត​ទោចក្រយានយន្ត​ទំហំ​ស៊ីឡាំង​ចាប់ពី ៥០០cc ឬ កម្លាំង​ម៉ូទ័រ ២៧kW ឡើង​ទៅ ធ្វើដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន ពលរដ្ឋ​ខ្មែរ ត្រូវ​ភ្ជាប់​មក​ជាមួយ​ឯកសារ​ដូចជា បណ្ណ​សម្គាល់​យានជំនិះ និង អត្តសញ្ញាណប័ណ្ណ​ម្ចាស់​កម្មសិទ្ធិ។ ចំណែក​ឯ​ជនបរទេស ត្រូវ​ភ្ជាប់​មក​ជាមួយ​បណ្ណ​សម្គាល់​ទោចក្រ​យានយន្ត លិខិតឆ្លងដែន និង​ទិដ្ឋាការ​មាន​សុពលភាព និង លិខិតបញ្ជាក់​ទីលំនៅ​ចេញ​ដោយ​មេឃុំ​/​ចៅសង្កាត់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម