ជីវិតកម្សាន្ដ
តារាសម្ដែង ណូម័រ មិនទទួលការសុំទោសពីអ្នកមើលងាយអ្នកស្រែ អ្នកក្រ ឡើយ
តារាសម្ដែង និងជាពិធីការិនីរូបស្រស់ ណូម័រ បច្ចុប្បន្ននៅតែរក្សាបានការគាំទ្រ និងកាន់តែមានរូបសម្រស់ស្រស់ស្អាត។ ចំណែកទីផ្សារការងារ ក៏មានហាងឆេងខ្ពស់ ជាហេតុធ្វើឲ្យ ណូម័រ មានលទ្ធភាពសម្ញែងភាពហ៊ឺហាមិនចាញ់តារាស្រីឯទៀត។

ដោយឡែកងាកមកចាប់អារម្មណ៍កាលពីថ្មីៗកន្លងទៅ អំឡុងផ្ទុះរឿងរ៉ាវបុគ្គលមើលងាយអ្នកស្រែ រឿងទុរេន ត្រូវតារាស្រី ណូម័រ កាលនោះ ក៏សម្ដែងក្ដីហួសចិត្តខ្លាំងចំពោះទង្វើខ្វះការគិតពិចារណាមួយនេះផងដែរ។ ម្យ៉ាងទៀតស្រីស្អាត ណូម័រ បានប្រកាសជំហរដែរថា បើមានទង្វើនេះទៀត នាងមិនទទួលការសុំទោសពីអ្នកដែលមើលងាយអ្នកស្រែអ្នកក្រឡើយ។

តារាស្រីជាប់ឈ្មោះជាមេម៉ាយអ្នកនាង ណូម័រ បានបញ្ជាក់ថា «ខ្ញុំមិនទទួលការសុំទោសពីអ្នកដែលមើលងាយអ្នកស្រែ អ្នកក្រ ឡើយ ព្រោះថាកូនអ្នកខេត្តតាកែវ និងខេត្តកណ្ដាលម្នាក់នេះ ទម្រាំមានថ្ងៃនេះ ឆ្លងកាត់ឧបសគ្គ របួសកាយ របួសចិត្ត ឆ្អែតហើយ មនុស្សម្នាក់ៗ មានតម្លៃរៀងៗ ខ្លួន»។

ការប្រកាសជំហររបស់ស្រីស្អាត ណូម័រ នេះ បានធ្វើឲ្យមហាជនបង្ហាញការគាំទ្រ ខណៈកន្លងមកធ្លាប់កើតមានរឿងដៀល និងមើលងាយអ្នកស្រែ ពីសំណាក់បុគ្គលខ្វះសីលធម៌ផងដែរ។

សូមជម្រាបថា បច្ចុប្បន្ន ណូម័រ កំពុងសម្ពាយឈ្មោះជាអ្នកមេម៉ាយវ័យក្មេង មានរយៈពេលច្រើនឆ្នាំមកហើយ បន្ទាប់ពីលែងលះគ្នាជាមួយអតីតស្វាមី គឺ វីជេ សុភា ក្រោយរៀបការបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


