ជីវិតកម្សាន្ដ
តារាចម្រៀង វ៉ាន់ នីឡា សម្រេចបំណងធំកាលពីតូច
បន្ទាប់អវត្តមានពីសិល្បៈអស់មួយសន្ទុះធំកន្លងទៅ ទីបំផុតតារាចម្រៀងចង្កេះអង្ក្រង កញ្ញា វ៉ាន់ នីឡា កាលពីថ្មីៗ បានសម្រេចចិត្តវិលចូលអាជីពសិល្បៈផ្នែកចម្រៀងរបស់ខ្លួនឡើងវិញហើយ ខណៈមានអ្នកគាំទ្រជាច្រើនបង្ហាញការសាទរ។ មិនតែប៉ុណ្ណោះ រឿងដែលនាងកាន់តែរំភើបថែមទៀត វ៉ាន់ នីឡា ក៏បានប្រកាសទើបសម្រេចបំណងប្រាថ្នាធំកាលពីតូចទៀតផង។

គេចាំបានថា ការសម្ងំខ្លួនឃ្លាតឆ្ងាយពីសិល្បៈយូរឆ្នាំរបស់កញ្ញា វ៉ាន់ នីឡា កាលនោះ ដោយសារតែបញ្ហា នៃរឿងអាស្រូវស្នេហាដែលធ្វើឲ្យតារាស្រីរូបនេះកើតក្ដីអាម៉ាស់ ទើបដាច់ចិត្តផ្អាកសិល្បៈមួយរយៈសិន។ ទន្ទឹមគ្នា នៃការវិលត្រឡប់នេះដែរ កញ្ញា វ៉ាន់ នីឡា ធ្លាប់បានបញ្ជាក់ថា មូលហេតុចម្បងធ្វើឲ្យនាងសម្រេចចិត្តចូលសិល្បៈវិញនោះ ដោយសារតែសម្លឹងឃើញពីការគាំទ្ររបស់ទស្សនិកជនចំពោះរូបនាង។

ជាមួយគ្នានេះ តារាចម្រៀង វ៉ាន់ នីឡា សម្ដែងក្ដីរំភើបយ៉ាងខ្លាំង បន្ទាប់ពីបានសម្រេចក្ដីស្រមៃក្លាយជាពិធីការិនីក្នុងកម្មវិធីមួយ ក្រោយប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ជាការពិត តារារូបនេះ ត្រូវបានជ្រើសរើសជាពិធីការិនីក្នុងកម្មវិធី «The Rapper Cambodia» ដែលជាកម្មវិធីប្រឡងចម្រៀងបែបរ៉េបដ៏ល្បីមួយ និងមានផ្សាយលើកញ្ចក់ទូរទស្សន៍បាយ័ន។

កញ្ញា វ៉ាន់ នីឡា បញ្ជាក់ឲ្យដឹងទាំងក្ដីរំភើបចិត្តខ្លាំងថា «អារម្មណ៍មួយនេះ មិនដឹងត្រូវរៀបរាប់ចាប់ពីកន្លែងណា។ ទីបំផុតបំណងប្រាថ្នារបស់ខ្ញុំតាំងពីតូច គឺបានសម្រេចហើយ អាជីពជាពិធីការិនី គឺជាអ្វីដែលខ្ញុំស្រលាញ់ខ្លាំង បន្ទាប់ពីបំណងជាតារាចម្រៀង។ នាងខ្ញុំសូមយកឱកាសនេះ អរគុណទៅដល់ផលិតកម្មបារមី Baramey Production ដែលបានផ្ដល់ឱកាសមួយនេះមកកាន់នាងខ្ញុំ»។

បន្ថែមពីលើនេះ តារាចម្រៀងរាងតូចច្រឡឹងកញ្ញា វ៉ាន់ នីឡា លើកឡើងថា «វាជារឿងដ៏អស្ចារ្យមួយដែលកើតឡើងដោយមិននឹកស្មានដល់ នាងខ្ញុំ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព»។ តារាស្រី វ៉ាន់ នីឡា ក៏បានចាត់ទុកឱកាសក្លាយជាពិធីការិនីជាលើកដំបូងរបស់នាងនាពេលនេះ គឺជាការសម្រេចក្ដីស្រមៃតាំងពីតូចរបស់ខ្លួន បន្ទាប់ពីក្លាយជាតារាចម្រៀងអាជីព។

សូមបញ្ជាក់ថា កម្មវិធី «The Rapper Cambodia » បានរៀបចំឡើងដោយផលិតកម្ម Boramey មានការចូលរួមពីតារារ៉េបល្បីៗ នៅកម្ពុជា ជាពិសេសតារាចម្រៀង វណ្ណដា ធ្វើជាគណៈកម្មការដាក់ពិន្ទុផងដែរ។ ការប្រកួតប្រជែងនេះ ផ្ដោតលើការស្វែងរកបេក្ខជនដែលមានទេពកោសល្យជំនាន់ថ្មីរបស់ប្រទេសកម្ពុជា និងជួយជ្រោមជ្រែងពួកគេបានឡើងលើវេទិកាដើម្បីបង្ហាញពីជំនាញនៅក្នុងតន្ត្រីលក្ខណៈផ្ទាល់ខ្លួន ក៏ដូចជាលំហូរ នៃការរ៉េបទៅតាមភ្លេង និងការលេងពាក្យជាដើម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ