ព័ត៌មានជាតិ
ទឹកធ្លាក់ថ្មក្រាលទាក់ទាញទេសចរទៅលេងរាប់រយនាក់ក្នុងមួយសប្ដាហ៍
តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលស្ថិតនៅក្នុងភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែលមានចម្ងាយផ្លូវប្រមាណ ៦៥ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំងមានភ្ញៀវទេសចរទៅមុជទឹជ្រោះលេងកម្សាន្តប្រមាណ ៨០០ នាក់ ក្នុងមួយសប្ដាហ៍។
លោក អុឺត អូន ប្រធានសហគមន៍តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាលបានឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្តខេត្តកំពង់ឆ្នាំង បានបើកឲ្យដំណើរការតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលឡើងវិញនៅពាក់កណ្ដាលឆ្នាំ ២០២២ បន្ទាប់ពីការធូរស្រាលជំងឺកូវីដ១៩។

សហគមន៍បានគ្រប់គ្រងផ្ទៃដីតំបន់ទេសចរសរុបចំនួនជាង ៣០០ ហិកតា ក្នុងនោះដីព្រៃឈើជាង ២០០ ហិចតា។
សមាជិកសហគមន៍មានចំនួន ៧៣ គ្រួសារស្មើនឹង ២២៨ នាក់ និងមានប្រជាការពារចំនួន ២៣នាក់។
បច្ចុប្បន្នតំបន់ទឹកធ្លាក់ថ្មក្រាលមានតូបលក់ដូរចំនួន ៤៧ តូប, មានកញ្ចុះចំនួនន ៨១, បង្គន់អនាម័យមានចំនួន ៧ កន្លែង ស្មើនឹង ២០បន្ទប់, ធុងសំរាមមាន ២០ ធុង, កន្លែងអង្គុយលេងនិងមុជ ទឹកលេង តាមមាត់ជ្រោះមានប្រវែងជាង ១ពាន់ម៉ែត្រ។
តម្លៃផ្ញើរថយន្ត ១ គ្រឿង ៥ពាន់រៀល, ម៉ូតូ១គ្រឿង ២ពាន់រៀល សំបុត្រចូលលេងកម្សាន្តមនុស្សពេញវ័យ ១នាក់ ១ពាន់រៀល (កូនក្មេង មនុស្សចាស់ និងព្រះសង្ឃ ចូលលេងកម្សាន្តមិនយកលុយទេ)។

លោកប្រធានសហគមន៍បានឲ្យដឹងទៀតថា មុនពេលបង្កើតសហគមន៍តំបន់ការ ពារធម្មជាតិភ្នំជើងលៀង ហៅទឹកធ្លាក់ថ្មក្រាលមានសមាជិកក្នុងសហគមន៍ជាង ២០០ នាក់បានប្រកបរកាប់ឈើ និងបរបាញ់សត្វលក់។
ប៉ុន្តែក្រោយពីសហគមន៍បានដំណើរការបើកតំបន់ទេសចរណ៍ចាប់ពីឆ្នាំ ២០១៣មក សមាជិកក្នុងសហគមន៍បានងាកមកប្រកបមុខរបរដាំដុះបន្លែ និងធ្វើម្ហូបអាហារលក់ជូនភ្ញៀវទេសចរណ៍វិញ ដែលអាចរកចំណូលផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារបានល្អប្រសើរ។
តម្លៃម្ហូបអាហាររួមមាន់ស្រែមួយក្បាលមានតម្លៃពី៣ម៉ឺនទៅ ៥ ម៉ឺនរៀលតាមតូចតាមធំ, ត្រីអាំងឬដុតមួយក្បាកមានតម្លៃ ៧ ពាន់រៀល ទៅ ១ម៉ឺន រៀល, កង្កែបបោក៣ថ្លៃ១ម៉ឺនរៀល។

ទន្ទឹមនេះដែរតំបន់ទឹកធ្លាក់ថ្មក្រាល មានភ្ញៀវទេសចរមកលេងកម្សាន្តក្នុងមួយខែមានចន្លោះពី២ពាន់ ទៅ៣ពាន់នាក់ ចំណែកប្រជាការពារ ២៣ នាក់ ជាអ្នកដាក់ភាស៊ីរថយន្ត និងម៉ូតូក៏អាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃចន្លោះ២ម៉ឺន ទៅ ៤ ម៉ឺនរៀលផងដែរ។
ចំពោះចំណូលប្រចាំឆ្នាំរបស់សហគមន៍ក្នុងមួយឆ្នាំអាចរកចំណូលបានប្រមាណពី ៨លាន ទៅ ១២ លានរៀល សម្រាប់អភិ វឌ្ឍន៍តំបន់ទេសចរណ៍របស់សហគមន៍។
ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២ មានការបាក់ទំនប់ចាក់ទឹកសហគមន៍ក៏បានចំណាយថវិកាធ្វើស្ពានឆ្លងកាត់ និងធ្វើផ្លូវវាងស្ពានបាក់អស់ទឹកប្រាក់ចំនួន ៣ លាន ៦០ ម៉ឺនរៀលផងដែរ។

សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោកប្រធានមន្ទីរទេសចរខេត្ត និងលោកប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលកន្លងមកបានជួយជួសជុលស្ពានបាក់ និងធ្វើផ្លូវវាង។
ជាមួយគ្នានេះដែរផ្លូវលំដីក្រហមប្រវែងជាង ៣០ គីឡូម៉ែត្រមក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត មន្ទីរអភិ វឌ្ឍន៍ជនបទខេត្ត ក៏បានជួយជួសជុលកែលម្អឡើងវិញដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលអ ញ្ជើញមកលេងកម្សាន្តនៅក្នុងតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល៕


អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា