Connect with us

ព័ត៌មានអន្ដរជាតិ

ខែល​អាកាស​ដែល​ឥណ្ឌា​ប្រើ​បាញ់​ដ្រូន​ប៉ាគីស្ថាន តាមពិត​លួច​ទិញ​​ពី​រុស្ស៊ី​ក្នុង​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ

បានផុស

នៅ

ការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស S-400 “Sudarshan Chakra” បានដើរតួយ៉ាងសំខាន់ក្នុង​ទប់​ស្កាត់​ការ​វាយប្រហារដោយ​ដ្រូន​ និងមីស៊ីល​ដែលបាញ់ដោយ​ប្រទេស​ប៉ាគីស្ថាន ក្នុងសប្តាហ៍នេះ បន្ទាប់​ពី​ជម្លោះ​បាន​ផ្ទុះ​ឡើង​ជុំវិញ​​​​អំពើ​ភេរវកម្ម​ទីក្រុង Pahalgam នៅ​តំបន់​កាស្មៀរ កាលពីថ្ងៃទី​២២​ខែមេសា ដែលបានសម្លាប់មនុស្ស ២៦​នាក់។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះគឺ​ថា ខែលការពារ​​រយៈ​ចម្ងាយ​ឆ្ងាយ​​និង​​​​ទំនើប​​នេះ​ ត្រូវ​បាន​ឥណ្ឌា​ទិញ​ពី​ប្រទេស​រុស្ស៊ី​ចំនួន​៥​គ្រឿង​​ក្នុង​តម្លៃ​​ប្រមាណ​ជា ៥,៤៣​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៨ បើ​ទោះ​បី​ជា​មាន​ការ​គំរាម​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ ក្រោម​ច្បាប់​ CAATSA (Countering America’s Adversaries Through Sanctions Act) ដើម្បី​រារាំង​​បណ្ដា​ប្រទេស​នានា​មិន​ឲ្យ​ទិញ​សព្វាវុធ​យោធា​ពី​​ទី​ក្រុង​មូស្គូ​ក៏​ដោយ។

ប្រព័ន្ធការពារដែនអាកាស S-400 (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងអាកាសឥណ្ឌា (IAF) បានអះអាង​ថា ខ្លួន​ប្រើប្រាស់​ខែល​ការពារដែនអាកាស S-400 ដោយជោគជ័យ ដើម្បីស្ទាក់ចាប់ និង​​បង្ក្រាប​ការវាយប្រហារជាបន្តបន្ទាប់នៃ​ដ្រូន និងមីស៊ីល​ដែលបាញ់ដោយប៉ាគីស្ថាននៅយប់ថ្ងៃទី​៧-៨ខែឧសភា។ ការវាយប្រហារបានកំណត់គោលដៅលើទីតាំងយោធានៃតំបន់​ភាគខាងជើង និងភាគខាងលិចប្រទេសឥណ្ឌា ដូចជា Jammu, Punjab, Rajasthan និង​កាស្មៀរ​ដែល​​គ្រប់គ្រងដោយឥណ្ឌា។

នេះ​ជា​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ S-400 ប្រយុទ្ធ​លើក​ដំបូង​ដោយ​ឥណ្ឌា ចាប់​តាំង​ពី​ការ​ដឹក​ជញ្ជូន​មក​ដល់​​​ដោយ​ភាគី​រុស្ស៊ី​នៅ​ឆ្នាំ​២០២១។

ប្រព័ន្ធ S-400 មានភាពល្បីល្បាញដោយសារសមត្ថភាពរបស់វា ក្នុងការ​កំណត់​គោលដៅលើអាកាសជាច្រើន រួមទាំងយន្តហោះ មីស៊ីល​បាលិស្ទិក និង​យន្តហោះគ្មានមនុស្សបើក (UAVs) នៅរយៈចម្ងាយរហូតដល់ ៤០០​គីឡូម៉ែត្រ និងរយៈកម្ពស់រហូតដល់ ៣០​គីឡូម៉ែត្រ។ រ៉ាដា​របស់​វា​អាច​តាម​ដាន​គោលដៅ​បាន​ចម្ងាយ ​៦០០​គីឡូម៉ែត្រ ដោយ​ផ្តល់​នូវ​ខែល​ដ៏​អស្ចារ្យ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​តាម​អាកាស៕

ដោយ៖ ឈាង

ចុចអាន៖ មានការវាយប្រហារលើមូលដ្ឋានទ័ពឥណ្ឌា ៣កន្លែង តែប៉ាគីស្ថាន បដិសេធថា ខ្លួនមិនដឹងអីទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម