ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
សង្គ្រាមថ្មីនៅតំបន់កាស្មៀរបានផ្ទុះឡើង បន្ទាប់ពីឥណ្ឌាបើកប្រតិបត្តិការយោធា វាយប្រហារទឹកដីប៉ាគីស្ថាន ដោយអះអាងកំណត់គោលដៅលើជំរំភេរវករ ប៉ុន្តែបានសម្លាប់ជនស៊ីវិលចំនួន៨នាក់ហើយ។

យ៉ាងណា ប៉ាគីស្ថាន ក៏មិននៅស្ងៀមដែរ ដោយចាត់វិធានការក្តៅបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន៥គ្រឿង ក្នុងនោះមានទាំងយន្តហោះ Rafales ដែលទីក្រុងញូវដែលីទិញពីប្រទេសបារាំងផងដែរ។
តាមការចុះផ្សាយរបស់ CNN ដោយដកស្រង់ប្រភពសន្តិសុខប៉ាគីស្ថាននៅថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥, កងកម្លាំងទីក្រុងអ៊ីស្លាម៉ាបាដ បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន៥គ្រឿង និងដ្រូនមួយគ្រឿង អំឡុងការវាយប្រហារ។

ក្នុងសេចក្តីថ្លែងការណ៍, យន្តហោះដែលត្រូវបាញ់ធ្លាក់មានដូចជាយន្តហោះចម្បាំង Rafale ផលិតដោយបារាំងចំនួន៣គ្រឿង, យន្តហោះចម្បាំង MiG-29 មួយគ្រឿងនិងយន្តហោះចម្បាំង SU-30 មួយគ្រឿង ចំណែកដ្រូននោះគឺជាប្រភេទ Heron។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពនោះមិនបានបញ្ជាក់ពីទីតាំងនៃការបាញ់ធ្លាក់ឡើយ។

ស្របពេលជាមួយគ្នានោះ មនុស្ស៨នាក់ ត្រូវបានសម្លាប់ក្នុងនោះមានទាំងកុមារផងដែរ ខណៈ៣៥នាក់រងរបួស ក្នុងការវាយប្រហារ២៤លើកនៅ៦ទីតាំងនៃតំបន់កាស្មៀរ។
នៅតំបន់ Ahmadpur ខាងកើតនៃខេត្ត Punjab មានមនុស្សស្លាប់៥នាក់ ក្នុងនោះមានក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ចំណែកបុរសម្នាក់ត្រូវសម្លាប់នៅទីក្រុង Muridke ក្បែររដ្ឋធានី Lahore។ ដោយឡែកនៅទីក្រុង Kotli នៃតំបន់កាស្មៀរខាងប៉ាគីស្ថានឯណោះវិញ ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់និងមនុស្សម្នាក់ទៀតអាយុ១៨ឆ្នាំ ក៏ត្រូវបានសម្លាប់ដូចគ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


