ព័ត៌មានជាតិ
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ បានចេញមកទាត់ចោលការចោទប្រកាន់របស់លោក សុន ឆ័យ ដែលថា ការផាកពិន័យរឿងបើកបរលើសល្បឿនកំណត់នៅគោលដៅខេត្តកំពង់ធំ បានធ្វើឡើងមិនត្រឹមត្រូវ។ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ បានសរសេរសាររិះគន់ និងចោទប្រកាន់ប៉ូលីសចរាចរណ៍ដែលអនុវត្តច្បាប់ចាប់ល្បឿនក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។ លោកបានលើកឡើងថា៖ «ប្រទះឃើញ កុងត្រូលចាប់ល្បឿនរថយន្ត ម្តុំគីឡូលេខ 200 ផ្លូវជាតិលេខ ៦ ក្នុងខេត្តកំពង់ធំ។ ល្បឿនកំណត់ 80 ក្នង 1ម៉ោង។ នៅទីនេះ អ្នកបើកលើស ពី 80 ដល់ 89 ត្រូវពិន័យ 12ម៉ឺនរៀល ចំពោះអ្នកបរលើសល្បឿនពី 90 ទៅ 99K ត្រូវពិន័យ 24ម៉ឺនរៀល។ តែបើសម្រួលក្រៅផ្លូវការ យកតែ4ម៉ឺនរៀលទេ។ តាមដឹង ការអនុវត្តច្បាប់ ការបើកបរលើសពីល្បឺនកំណត់ 1ឬ2 k មិនត្រូវផាកពិន័យទេ។ មានការគំរាមមិនឲ្យថតរូបទេ»។
ក្រោយការរិះគន់ និងចោទប្រកាន់នេះ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញមកអះអាងឱ្យដឹងថា ការដាក់គោលដៅត្រួតពិនិត្យល្បឿន គឺអនុវត្តតាមគោលការណ៍ និងកម្មវិធីត្រួតពិនិ្យដែលមានការឯកភាពពីថ្នាក់ដឹកនាំត្រឹមត្រូវ មិនមែនជាការដាក់កុងត្រូលជជុះទេ។

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថា៖ «ការអនុវត្តច្បាប់ៈផ្អែកតាមអនុក្រឹត្យលេខ ៣៩ បានចែងកំណត់អំពីអំពើល្មើសល្បឿនពី1kmដល់19km/1hត្រូវពិន័យអន្តរកាណ៍ជាប្រាក់១២០,០០០រៀល និងដកពិន្ទុប័ណ្ណបើកបរមួយពិន្ទុ។ដោយឡែករថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-8514បើកល្បឿន 93Km/1h លើសល្បឿនកំណត់ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក ១៣km/១h ត្រូវពិន័យចំនួន១២០,០០០រៀល តែអ្នកបើកបរមិនបាននិយាយតវ៉ាអ្វីទេគ្រាន់តែទម្លាក់លុយ៤០,០០០រៀល នៅលើតុ ហើយដើរចេញទៅ នគរបាលជំនាញយើងធ្វើការឃាត់មិនទាន់។ចំពោះរថយន្តម៉ាក RX330ពណ៌ ផ្ទៃមេឃ ភ្នំពេញ2AS-9132 បើកបរដោយបុរសម្នាក់ជាអ្នកបើកបររថយន្តរបស់ លោក ស៊ុន ឆ័យ ល្មើសល្បឿន18km/1h ពេលនោះនគរបាលចរាចរណ៍យើងបានសុំប័ណ្ណបើកបរដើម្បីធ្វើការត្រួតពិនិត្យ ហើយបានធ្វើការអប់រំ និងអញ្ជើញឲ្យគាត់បន្តដំណើរ»។
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ថែមទាំងបានបញ្ជាក់ថា ក្នុងច្បាប់ចរាចរណ៍មិនមានការផាកពិន័យ ២៤០,០០០រៀល ដូចការលើកឡើងរបស់លោក សុន ឆ័យ ឡើយ។ ដោយឡែក ចំពោះការថតរូបភាពវិញ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ អះអាងថា ការថតរូបនៅគោលដៅត្រួតពិនិត្យល្បឿនរបស់នគរបាល មិនបានគំរាមអ្នកថតឡើយ តែបានសំណូមពរកុំឱ្យថត ព្រោះនគរបាលកំពុងបំពេញភារកិច្ច។

ហេតុដូច្នេះហើយ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ បានចាត់ទុកការបង្ហោះរបស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់ ហើយស្នើដល់សាធារណជនមេត្តាជ្រាប និងស្នើទៅលោក សុន ឆ័យ ចុះផ្សាយកែតម្រូវឡើងវិញ៕

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៤ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានជាតិ៧ ម៉ោង ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ