ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះអប់រំណែនាំ និង ធ្វើកិច្ចសន្យាដល់អាជីវករលក់ធុរេន នៅកំណាត់វិថីព្រះសីហនុ ដោយទុកឱសានវាទ រយៈពេល ៣ថ្ងៃឱ្យបញ្ឈប់ការធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាពទីតាំងអគារទូរគមនាគមន៍កម្ពុជា។

ទីតាំងដែលក្រុមអាជីវកលក់ទុរេននោះ ស្ថិតនៅមុខអគារទូរគមនាគមន៍កម្ពុជា ជាសហគ្រាសសាធារណៈរបស់រដ្ឋ មានអាសយដ្ឋានលេខ ៩៥-៩៧ វិថីព្រះសីហនុ កែងផ្លូវ១០៥ ភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ការចុះអប់រំនិងធ្វើកិច្ចសន្យានេះ បានធ្វើឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការណែនាំនិងដាក់បទបញ្ជាពីសំណាក់ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា អនុញ្ញាតឱ្យ លោក គ្រួច សុធន នាយករងរដ្ឋបាល ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យា ទុកឱសានវាទរយៈពេល០៣ថ្ងៃ ឱ្យបញ្ឈប់ការធ្វើអាជីវកម្មលក់នៅកំណាត់វិថីព្រះសីហនុនេះ។

លោក គ្រួច សុធន នាយករងរដ្ឋបាលបានបញ្ជាក់ថា ក្រោយមានការអនុញ្ញាតពី លោកអភិបាលខណ្ឌ៧មករា និងមានការសំណូមពរពី ទូរគមនាគមន៍កម្ពុជា ដល់អាជ្ញាធរមូលដ្ឋាន ពីបញ្ហាក្រុមអាជីវកលក់ធុរេន ធ្វើអាជីវកម្មការចតរថយន្ត ឬរទេះ និងតាំងលក់ដូរ យ៉ាងអាណាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាពទីតាំងអគារ សុំឱ្យបញ្ឈប់ការលក់ដូរបែបនេះ និងសំណូមពរឱ្យទៅរកទីតាំងផ្សេង។

ក្នុងនោះលោកនាយករងរដ្ឋបាលបានធ្វើកិច្ចសន្យាណែនាំ ដល់ក្រុមអាជីវករ តែមានក្រុមអាជីវករមួយចំនួនមិនបានចូលរួមសហការជាមួយអាជ្ញាធរនោះ ប៉ុន្តែទោះជាយ៉ាងណារដ្ឋបាលខណ្ឌបានជូនដំណឹង ដោយទុកឱសានវាទរយៈពេល៣ សម្រាប់រកទីតាំងថ្មី ដោយគិតចាប់ពីថ្ងៃទី០៧ដល់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ជាកំណត់។

ក្នុងករណីម្ចាស់ទីតាំងអាជីវករ មិនគោរពតាមការណែនាំរបស់អាជ្ញាធរ រដ្ឋបាលខណ្ឌនឹងចាត់វិធានរុះរើ ដកហូត យកមករក្សាទុកនៅសាលាខណ្ឌ៧មករា ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ឡើយ៕
អត្ថបទ ៖ ម៉េង




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា