ព័ត៌មានអន្ដរជាតិ
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា
សង្គ្រាមឥណ្ឌា-ប៉ាគីស្ថានកាន់តែរីកធំទៅហើយ ដោយអ្នកនាំពាក្យកងទ័ពនៃរដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ អះអាងថា តួលេខជនស៊ីវិលស្លាប់ក្នុងការវាយប្រហាររបស់ឥណ្ឌា បានកើនឡើងដល់៣១នាក់ហើយ ខណៈនៅខាងឥណ្ឌាឯណោះ ក៏មានមនុស្សបាត់បង់ជីវិត ៧នាក់និងរបួស ៣០នាក់ផងដែរ។

ឧត្តមសេនីយ៍ Ahmed Sharif អ្នកនាំពាក្យយោធាប៉ាគីស្ថាននិយាយថា មនុស្សចំនួន២៦នាក់ ត្រូវស្លាប់ក្នុងការវាយប្រហារដោយមីស៊ីល ខណៈជនស៊ីវិល៥នាក់ផ្សេងទៀត ស្លាប់ដោយគ្រាប់កាំភ្លើងធំនៅតាមខ្សែបន្ទាត់ព្រំដែន Line of Control។
ទន្ទឹមនោះ មានយន្តហោះមួយគ្រឿងបានធ្លាក់នៅរដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា ប៉ុន្តែភ្លាមៗ គេមិនអាចសន្មត់ថាតើយន្តហោះនោះជាកម្មសិទ្ធរបស់នរណានោះទេ គ្រាន់តែដឹងនោះមិនមែនជាយន្តហោះដឹកអ្នកដំណើរឡើយ។

សូមជម្រាបថា នៅថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥ ឥណ្ឌាបានបើកប្រតិបត្តិការយោធា «Sindoor» ដោយកំណត់គោលដៅលើជំរំភេរវករនៅក្នុងទឹកដីប៉ាគីស្ថាន ឆ្លើយតបទៅការបាញ់សម្លាប់អ្នកទេសចរហិណ្ឌូ២៦នាក់ នៅតំបន់កាស្មៀរ កាលពីថ្ងៃទី២២ខែមេសា។
តាមការចុះផ្សាយរបស់ AP, ឥណ្ឌាបានបើកការវាយប្រហារលើទីតាំងចំនួន៩កន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន ដែលទីតាំងទាំងនោះមានដូចជា៖
- Bahawalpur (ខេត្ត Punjab)
- Muridke (ខេត្ត Punjab)
- Tehra Kalan (ខេត្ត Punjab)
- Sialkot (ខេត្ត Punjab)
- Ahmedpur East (ស្រុក Bahawalpur នៃខេត្ត Punjab)
- Bhimber (តំបន់កាស្មៀរ)
- Kotli (តំបន់កាស្មៀរ)
- Muzaffarabad (តំបន់កាស្មៀរ)
- Barnala Sector (តំបន់កាស្មៀរ)
ក្នុងការវាយប្រហារទាំងនោះ ឥណ្ឌាអះអាងថាបានចាយពេលអស់២៥នាទី ហើយកម្ទេចគោលដៅបានយ៉ាងជោគជ័យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មកស្គាល់អាវុធទំនើបបំផុតនិងមានអនុភាព របស់ឥណ្ឌានិងប៉ាគីស្ថាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


