សន្តិសុខសង្គម
រន្ទះបាញ់សត្វគោ ងាប់ចំនួន ០៦ ក្បាល នៅស្រុកសំបូរ
កាលពីវេលាម៉ោង ១៩:១៥ នាទី ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥ មានករណីឧបទ្ទវហេតុរន្ទះបាញ់សត្វគោងាប់ ចំនួន ០៦ ក្បាល នៅចំណុចភូមិដូនមាស ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ខណៈដែលគោទាំងនោះ កំពុងចងនៅក្នុងក្រោលភ្លាមៗ។
ម្ចាស់សត្វគោមានឈ្មោះ តូច សុផែន ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។


ប្រភពពីម្ចាស់សត្វគោ លោក តូច សុផែន បានឲ្យដឹងថា នៅថ្ងៃកើតហេតុ គាត់បានយកសត្វគោទៅចងនៅក្រោល នៅភូមិដូនមាសរួចទៅផ្ទះ ទើបអ្នកជិតខាងតេទូរសព្ទ៌ប្រាប់ថារន្ទះបាញ់គោចងនៅក្រោលងាប់ ស្របពេលមេឃកំពុងភ្លៀង។
ទន្ទឹមនឹងកើតមានឧបទ្ទវហេតុរន្ទះបាញ់សត្វគោនេះ លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានចូលរួមសោកស្ដាយជាមួយម្ចាស់គោ និងបានអំពាវនាវចំពោះអាជ្ញាធរ ភូមិឃុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់គ្រោះមហន្តរាយផ្សេងៗ ដែលងាយកើតឡើងនារដូវរស្សារដែលនឹងចូលមកដល់នេះផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


