កីឡា
អ្នកចាត់ការបឹងកេត បែ មករា បញ្ជាក់មូលហេតុឲ្យ សៀង ចន្ធា ទៅលីគកាតារ
ដើម្បីគិតប្រយោជន៍អនាគតវែងឆ្ងាយរបស់កីឡាករទើបក្លិបបឹងកេតបានអនុញ្ញាតឲ្យខ្សែប្រយុទ្ធលេខធ្លោ សៀង ចន្ធា ចាកចេញពីក្លិបដើម្បីទៅប្រកបអាជីពបាល់ទាត់នៅលីគរបស់ប្រទេសកាតារក្នុងលក្ខខណ្ឌខ្ចីជើង។
លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបឹងកេតបានលើកឡើងថា សៀង ចន្ធា ជាកីឡាករសំខាន់របស់ក្លិបដែលតែងតែជាប់ជម្រើស១១នាក់ដំបូងរហូតទាំងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជា ក៏ដូចជាការប្រកួតសំខាន់ៗជាច្រើនទៀត។ ក្លិបមិនគិតប្រយោជន៍ផ្ទាល់ខ្លួនជាធំទេ ប៉ុន្តែគិតប្រយោជន៍ និងអនាគតកីឡាករច្រើនជាង។

លោកបន្តថា ជាក់ស្តែង កីឡាករ សៀង ចន្ធា ទទួលបានឱកាសល្អក្នុងការអភិវឌ្ឍខ្លួននៅក្រៅប្រទេស ដូច្នេះក្លិបមិនអាចរារាំងបានទេ។ ផ្ទុយទៅវិញក្លិបមានតែការលើកទឹកចិត្តឲ្យកីឡាករទទួលបានឱកាសនៅក្រៅប្រទេស និងសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិដើម្បីលើកស្ទួយកេរ្តិ៍ឈ្មោះបាល់ទាត់កម្ពុជាលើឆាកអន្តរជាតិ។
«ឥឡូវនេះ សៀង ចន្ធា ជាកីឡាករកម្ពុជាដំបូងបង្អស់ដែលបានទៅលេងនៅលីគក្នុងប្រទេសកាតារ ខណៈនៅរង់ចាំការធ្វើតេស្តសុខភាពមួយដំណាក់កាលទៀត។ នៅពេលតេស្តសុខភាពជោគជ័យ នៅទីនោះ ចន្ធា នឹងបានហាត់ជាមួយកីឡាករល្អៗ គ្រូបង្វឹកពូកែៗ លេងទល់នឹងក្រុមខ្លាំងៗ សម្រាប់ជាជំហានក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀតដែលអាចឱ្យគេឡើងកម្រិតទៅលេងនៅលីគកាន់តែខ្ពស់និងកាន់តែធំ»។ លោក បែ មករា បានរៀបរាប់។
កន្លងមក បឹងកេត បានអនុញ្ញាតឲ្យកីឡាករ ចាន់ វឌ្ឍនាកា បានទៅលេងនៅក្លិប Fujieda MYFC ដែលស្ថិតនៅលីគលំដាប់ទី២របស់ប្រទេសជប៉ុនដែលពេលនោះកីឡាករបាល់ទាត់រូបនេះកំពុងឡើងជើងខ្លាំងចន្លោះឆ្នាំ២០១៧៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


