ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត មានសមាជិកបក្សចូលរួម ជិត ១ ម៉ឺននាក់
នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ លោកបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារមូលដ្ឋានចុះជួយ ខេត្តកំពង់ធំ និងលោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជិត ១០,០០០ នាក់ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើឡើងនៅសួនកុមារ ក្រុងស្ទឹងសែន ដែលមានសមាជិកគណបក្សប្រជាជនកម្ពុជា ជិត ១០,០០០ នាក់ មកពីស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងក្រុងស្ទឹងសែន ដោយចេញដំណើររួមគ្នាទៅកាន់ស្រុករបស់ខ្លួន ដែលកំពុងតែរង់ចាំដើម្បីបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ សម្រាប់ស្រុក ៦ ទៀត បានរៀបចំដង្ហែក្បួននៅទីប្រជុំជនក្នុងស្រុករៀងៗខ្លួន ដោយប្រមូលផ្ដុំសមាជិកយកពីឃុំរបស់ខ្លួន ហើយក្នុងការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ បានប្រព្រឹត្តិទៅតាមស្រុករបស់ខ្លួនយ៉ាងអធិកអធមតាមរថយន្ត តូច ធំ ម៉ូតូ ជាច្រើនគ្រឿង មានការលាយឡំសំឡេងឃោសនាសព្ទ និងសម្រែកឃោសនាផងដែរ។

តាមការបញ្ជាក់ពីលោក ប្រែង សាវុធ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានឲ្យដឹងថា ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី ២១ កក្កដានេះ មានតែគណបក្សប្រជាជនកម្ពុជា ១ ប៉ុណ្ណោះ ដែលបានដង្ហែក្បួនឃោសនា។ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី ៧ រយៈពេល ២១ ថ្ងៃ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ ត្រូវបិទបញ្ចប់នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ នេះ ដោយយុទ្ធនាការជាង ២០ ថ្ងៃ កន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងនោះទេ។

លោកបន្តថា នៅខេត្តកំពង់ធំ មាន ១៥ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី ៧ មានប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប ៤៥៦,៧០៥ នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ១,១៥២ ការិយាល័យបោះឆ្នោត៕
អត្ថបទ ៖ ឈាង មករា










-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


