Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ឯកឧត្ដម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ខាងមុខ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ខាងមុខ។ ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារផ្ញើជូនជនរួមជាតិ នៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំព្រះករុណាខ្ញុំពេលនេះអាយុ ក៏ជិតដល់ ៧២ឆ្នាំ នៅប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំព្រះករុណាប្រកាសមុន ដើម្បីចៀសវាងការធ្វើអត្ថាធិប្បាយពាសវាលពាសកាល ពីកាសែតបរទេស ឬពីអ្នកមជ្ឈដ្ឋានប្រឆាំងនានា ដែលរហូតទៅដល់ថា តើ ហ៊ុន ម៉ាណែត អាចធ្វើនាយករដ្ឋមន្ត្រីទេ បានធ្វើនាយករដ្ឋមន្ត្រីទេ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកឯងឲ្យច្បាស់ ហ៊ុន ម៉ាណែត នឹងចាប់ផ្ដើមធ្វើនាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ខាងមុខ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម