កីឡា
ទូរទស្សន៍ BTV ផ្សាយលីគកំពូលកម្ពុជាគ្រប់គូរាល់សប្តាហ៍
ក្រុមហ៊ុនទូរទស្សន៍បាយ័ន និង BTV Cambodia បានសហការជាផ្លូវការជាមួយក្រុមហ៊ុន Cambodian Premier League ដើម្បីផ្សាយផ្ទាល់ការប្រកួតជម្រើសជើងឯកជាតិ ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣-២៤ ដែលនឹងចាប់ផ្តើមនៅដើមខែសីហាខាងមុខនេះ។
ពិធីចុះហត្ថលេខាធិការបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមវត្តមានលោក James MU ជា Chie Operating Officer របស់ទូរទស្សន៍បាយ័ន និង BTV ជាមួយលោក Satoshi Saito នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cambodian Premier League។

តាមប្រភពជិតស្និទ្ធបានឲ្យដឹងថា ក្រុមហ៊ុនទូរទស្សន៍បាយ័ន និង BTV Cambodia នឹងផ្សាយទាំងអស់គ្រប់ការប្រកួតរាល់ចុងសប្តាហ៍។ ការប្រកួតភាគច្រើនផ្សាយលើកញ្ចក់ទូរទស្សន៍ និងបន្ទាប់មកមានផ្សាយលើផេក BTV Cambodia។ ប្រសិនបើការប្រកួត២គូនៅថ្ងៃសៅរ៍ម៉ោងខុសគ្នាគឺផ្សាយលើកញ្ចក់ទូរទស្សន៍ទាំងពីរគូ ប៉ុន្តែប្រសិនបើម៉ោងជាន់គ្នា ដូច្នេះ១គូផ្សាយលើទូរទស្សន៍ និង១គូទៀតផ្សាយលើផេក។ ដូចគ្នានេះដែរ នៅថ្ងៃអាទិត្យជាទូទៅមាន៣គូ ប្រសិនបើគូណាលេងម៉ោងខុសគ្នាគឺផ្សាយលើទូរទស្សន៍ ហើយគូណាជាន់ម៉ោងគ្នាផ្សាយលើផេក។
នេះជាការវិលត្រឡប់មកកាន់ការផ្សាយផ្ទាល់ខេមបូឌានព្រីមៀរលីគឡើងវិញរបស់ BTV Cambodia បន្ទាប់ពីមិនបានផ្សាយនៅរដូវកាល២០២៣ ដោយកាលណោះមានការផ្សាយចម្រុះទាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងផេករបស់បណ្តាញសារព័ត៌មានផ្សេងៗគ្នាជាច្រើន។
ជម្រើសជើងឯកជាតិ ខេមបូឌានព្រីមៀរលីគរដូវកាលថ្មីនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំពោលគឺចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ដែលដូចទៅនឹងលីគផ្សេងៗនៅលើពិភពលោកដែលចាប់ផ្តើមពាក់កណ្តាលឆ្នាំ។
ខេមបូឌានព្រីមៀរលីគ២០២៣-២៤ មានក្រុមបាល់ទាត់អាជីពចំនួន១០ដែលត្រូវលេងវិលជុំសន្សំពិន្ទុ៣លើក និងជ្រើសរើសយកក្រុមកំពូល៤ (Top4) ដើម្បីប្រកួតសន្សំពិន្ទុបន្តទៀត ដែលមានន័យថា ក្នុងចំណោមក្រុមកំពូលទាំង៤ដែលមិនបានធ្វើម្ចាស់ផ្ទះកាលពីជើងទី៣គឺធ្វើម្ចាស់ផ្ទះនៅវគ្គ៤ក្រុមចុងក្រោយ។
រដូវកាលថ្មីនេះក៏មានលក្ខណពិសេសជាងរដូវកាលមុនដែរ គណៈកម្មការរៀបចំការប្រកួតនៃក្រុមហ៊ុនខេមបូឌានព្រីមៀរ លីគបានកំណត់ឲ្យមានកូតាកីឡាករអាស៊ាន១នាក់ក្នុងចំណោមកីឡាករបរទេស៦នាក់ និងប្រាក់រង្វាន់ក៏ត្រូវបានបង្កើនច្រើនជាងរដូវកាលមុនៗ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា