ជីវិតកម្សាន្ដ
យក់ ឋិតរដ្ឋា និងស្វាមី មិនសុខចិត្ត ក្រោយ រ៉ូស ដៀលកប់ៗមាត់ ដាក់ទំនាយកូន
អ្នកគាំទ្រ បានផ្ទុះការចាប់អារម្មណ៍ ក្រោយតារាចម្រៀង យក់ ឋិតរដ្ឋា និងស្វាមី បញ្ចេញប្រតិកម្មសម្ដែងការហួសចិត្ត ខណៈតារាស្រី អាណារ៉ូស បង្ហោះសារដៀលកប់ៗមាត់ថា លោក ឃុំ ប៉ុណ្ណាដែត បែកកាវ ហើយថែមទាំងដាក់ទំនាយកូនៗរបស់ពួកគេទៀតផង។

ប្រតិកម្មឆ្លើយតបទៅកាន់ការប្រមាថនឹងសម្ដីដៀលបញ្ចោររបស់ រ៉ូស តារាចម្រៀង យក់ ឋិតរដ្ឋា បានលើកឡើងថា «តោះ! ជួបគ្នាម៉ោង ៧ យប់នេះបន្តិចណា មីអូនស្រីជេរប្ដីបងប៉ិនណេះហើយ ! បងក៏អត់សុខចិត្តដែរ ប្ដីបងគាត់អត់ទាន់បានជេរបញ្ចោរអីអូនឯងដែរណាអូន ! អត់ស្គាល់រៀមច្បងហើយ ថាគេបែកថ្នាំទៀត ហ៊ឹម!»។

ចំណែកលោក ឃុំ ប៉ុណ្ណាដែត បានបញ្ចេញសារប្រតិកម្មដែរថា «បងអត់មានថាឲ្យប្អូនដោយចំទេ គឺបងនិយាយជារួម បងក៏មិនមានចេតនាជាន់ពន្លិចប្អូនទេ ជាការពិតគោលដៅបងគឺចង់លើកតម្លៃតារារៀមច្បងដែលគេប្រឹងប្រែងសាងកេរ្តិ៍ឈ្មោះ ហើយបងនិយាយនេះគឺដើម្បីឲ្យប្អូនៗទាំងអស់គ្នាពង្រឹងសមត្ថភាពខ្លួន។ តែបែរជាប្អូនមកជេរបង សែនពិបាកស្ដាប់ ប្អូនយកអីមកគិត? ប្អូនគួរតែទុកបងជាតារារៀមច្បងរបស់ប្អូន ហើយឲ្យតម្លៃបងផង យល់ទេប្អូនស្រី»។

លោកបញ្ជាក់ថា «ហេតុអ្វីបានជាប្អូនស្រីជេរបងអាក្រក់ស្ដាប់ម្ល៉េះ ជួបជាមួយការ Live របស់ខ្ញុំ ម៉ោង ៧ យប់ ខ្ញុំនិយាយអំពីបំណងល្អរបស់ខ្ញុំ Rose…..ចង់ក្លាយខ្លួនជាតារាគេរៀបចំខ្លួន និងការនិយាយស្ដីបែបណាខ្លះ យប់នេះ ខ្ញុំ នឹងប្រាប់ទៅប្អូន»។ លោក ឃុំ ប៉ុណ្ណាដែត បាននិយាយទៀតថា «សន្តានមនុស្សគេមើលតាមកាយវិការ និងការនិយាយស្ដី ព្រមទាំងសំណេរ ការនិយាយស្ដី ត្រូវតែមានសីលធម៌ ទើបគេគោរព និងឲ្យតម្លៃ»។

តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានបញ្ជាក់បន្ថែមថា «មានពាក់ព័ន្ធអីជាមួយកូនៗ របស់ខ្ញុំ? ហេតុអ្វីដាក់ទំនាយកូនខ្ញុំ ប្អូនស្រី?»។

សូមបញ្ជាក់ថា ប្រតិកម្មរបស់តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត នេះ ខណៈតារាសម្បូររឿងអាស្រូវ រ៉ូស បានបញ្ចេញសាររិះគន់ដៀលប្រមាថមកលើលោក ឃុំ ប៉ុណ្ណាដែត ដែលបញ្ចេញមតិជុំវិញពាក្យមានឈ្មោះជាតារាគេម្នាក់ៗខំរក្សាកេរ្តិ៍ និងភាពថ្លៃថ្នូរ ពោលមិនដូចបុគ្គលខ្លះយកឈ្មោះថាជាតារាហែកកេរ្តិ៍ខ្លួនឯងឡើយ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


