Connect with us

កីឡា

លោកគ្រូ ស៊ន អេលីត ប្រកាសឈប់ទទួលកូនសិស្សទៀតហើយ

បានផុស

នៅ

ប្រធានក្លិបប្រដាល់គុនខ្មែរ នាយកដ្ឋានអង្គរក្ស លោកគ្រូ ស៊ន អេលីត បានប្រកាសឈប់ទទួលកូនសិស្ស​ទៀតហើយ បន្ទាប់ពីមានបងប្អូនស្រឡាញ់គុនខ្មែរជាច្រើនបានសុំចូលវឹកហាត់នៅក្លិបរបស់លោកគ្រូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគ្រូ ស៊ន អេលីត និយាយថា៖«តាមពិតទៅ ខ្ញុំចង់ទទួលកូនសិស្សបន្ថែមទៀតដែរ ប៉ុន្តែខ្ញុំជួបបញ្ហាលំបាកក្នុងការរកទីផ្សារឲ្យកីឡាករថ្មីៗប្រកួតមិនបាន។ រឿងសង្វៀនថ្នាលក៏ខ្ញុំចង់ផ្អាកឈប់ធ្វើដែរ ដោយសារខ្ញុំត្រូវចំណាយលុយខ្លួនឯងនិងមានបញ្ហាប្រឈមជាច្រើន ប្រសិនបើកីឡាករទាំងអស់មានបញ្ហារបួសស្នាមទៀតគឺខ្ញុំកាន់តែពិបាក»។

ការលើកឡើងរបស់លោកគ្រូ ស៊ន អេលីត បែបនេះ បន្ទាប់ពីវិស័យគុនខ្មែរហាក់មានសន្ទុះគាំទ្រខ្លាំងពីមហាជន និងមានបងប្អូនជាច្រើន ដែលស្រឡាញ់គុនខ្មែរបានសុំចូល​ហ្វឹក​ហាត់ក្នុងក្លិបរបស់លោកគ្រូ​ជា​បន្ត​បន្ទាប់។

បើក្រឡែកមើលទៅទីផ្សារប្រកួតនៅក្រៅស្រុកនាពេលបច្ចុប្បន្ន ជាពិសេសការប្រកួតនៅប្រទេសថៃវិញគឺខាងភាគីថៃបានបិទទីផ្សារ​ក្នុង​ការ​​យក​កីឡាករខ្មែរទៅប្រកួតទេ បន្ទាប់​ពី​កីឡា​ប្រដាល់​គុន​ខ្មែរ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ផ្លូវ​ការ​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដែល​ប្រទេស​កម្ពុជា​​ម្ចាស់​ផ្ទះ។ វិវាទ​ជាច្រើនទៀតរវាងគុនខ្មែរនិងមួយថៃ។

លោកគ្រូ ស៊ន អេលីត បានបន្ថែមថា៖«ពាក់ព័ន្ធជាមួយកម្មពិធីខ្មែរ-ថៃ យើងមានបញ្ហាដោយសារអ្នកគាំទ្រទាំង​សង​ខាង​ប៉ះទង្គិចគ្នាបង្កទៅជាវិវាទ ដែលធ្វើឲ្យយើងពិបាកក្នុងការទៅប្រកួតនៅប្រទេសថៃ។ ខ្ញុំសង្ឃឹមថា នឹងមានការយោគយល់ហើយស្វែងរកចំណុចកណ្ដាលណាមួយដើម្បីឲ្យកីឡាករខ្មែរអាចចូលសង្វៀនថៃបាន»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម