កីឡា
ក្លឹបប្រដាល់ KKIF ប្ដូរទីតាំងពីជ្រោយចង្វាទៅ 9NG ស្រុកខ្សាច់កណ្ដាលវិញហើយ
ក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) របស់លោក ស្រី ចាន់ថន បានផ្លាស់ប្ដូរទីតាំងពីជ្រោយចង្វា រាជធានីភ្នំពេញទៅកាន់ 9NG ឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល វិញហើយចាប់ពីថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៦ នេះតទៅ។

កីឡាករក្លឹប KKIF
នេះបើតាមសេចក្ដីប្រកាសរបស់ក្លឹប KKIF បានបញ្ជាក់ថា ដើម្បីលើកកម្ពស់គុណភាពនៃការហ្វឹកហាត់ ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពរបស់ក្លឹបឲ្យកាន់តែមានប្រសិទ្ធភាពក្លឹបបានសម្រេចផ្លាស់ប្ដូរទីតាំងថ្មីទៅកាន់តំបន់អភិវឌ្ឍន៍ពិសេស 9NG ក្នុងឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលវិញ។
ការផ្លាស់ប្ដូរទីតាំងនេះផងដែរគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ក្លឹបក្នុងគោលបំណងបង្កើនគុណភាព បណ្ដុះបណ្ដាល បង្កើតបរិយាកាសហ្វឹកហាត់ប្រកបដោយស្ដង់ដា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ សំដៅរួមចំណែកលើកស្ទួយ និងអភិវឌ្ឍន៍វិស័យប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន។

ទីតាំងក្លឹបចាស់នៅជ្រោយចង្វា
បញ្ជាក់ដែរថា ក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) ជារបស់លោក ស្រី ចាន់ថន ដែលមានកីឡាកររួមរស់ជាមួយដូចជា សុខ ធី ឌឹម សារុំ ចាន់ វិច្ឆិកា។ ក្លឹបនេះផងដែរមួយរយៈចុងក្រោយនេះហាក់ដូចជាស្ងៀមស្ងាត់បន្តិចក្នុងវិស័យគុនខ្មែរ៕

ទីតាំងក្លឹបចាស់នៅជ្រោយចង្វា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


