Connect with us

កីឡា

ក្រោយ​ចាញ់​ បឺត​ សង្ឃឹម​ មែន​តែ​កីឡាករ​ ធន់​ ស៊ីហុង​ បែរ​ជា​មាន​ទីផ្សារ​កាន់​តែ​ខ្លាំង​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ ធន់​ ស៊ីហុង​ ក្រោយ​ចាញ់​ពិន្ទុ​រៀមច្បង​ បឺត​ សង្ឃឹម​ ក្នុង​កម្មវិធី​ធំ​កន្លង​ទៅ​នេះ​មែន​ ប៉ុន្តែ​ឥលូវ​នេះ​រូប​គេ​បែរ​ជា​មាន​ទីផ្សារ​ប្រកួត​កាន់​តែ​ខ្លាំង​ និង​សំបូរ​អ្នក​គាំទ្រ​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស៊ីហុង​ កាល​ឈ្នះ​នៅ​សង្វៀន​ TVK

កីឡាករ​ ធន់​ ស៊ីហុង​ បើ​ទោះ​ជា​ប្រកួត​ចាញ់​ពិន្ទុ​រៀចម្បង​ បឺត​ សង្ឃឹម​ ប្រហែល​មួយ​កន្លង​ទៅ​នេះមែន​ ​តែ​សន្ទុះ​នៃ​ការ​ស្រឡាញ់​គាំទ្រ​មក​កាន់​រូប​គេ​មាន​កាន់​តែ​ច្រើន​ផង​ដែរ។​ នេះ​ដោយ​សារ​តែ​ការ​ចាញ់-ឈ្នះ​ ជា​មួយ​ជើង​ខ្លាំង​ បឺត​ សង្ឃឹម​ បាន​ធ្វើ​ឲ្យ​រូប​គេ​បង្ហាញ​សមត្ថភាព​ដ៏​ល្អ​ ភាព​ក្លាហាន​ និង​ស្នៀតប្រយុទ្ធដែល​មាន​ប្រសិទ្ធភាពខ្ពស់។​

ដូច្នេះ​ហើយ​ចាប់​តាំង​ពី​ការ​ចាញ់​នោះ​មក​រូប​គេ​ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្ដា​ស្ថានីយទូរទ្សន៍​ និង​ម្ចាស់​កម្មវិធី​ធំៗ។​ ការ​ទុក​ចិត្ត​ និង​ការ​ផ្ដល់​ឱកាស​ឲ្យ​រូប​គេ​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​ ធន់​ ស៊ីហុង​ រឹតតែ​មាន​កម្លាំង​ចិត្ត​ប្រកួត​ដណ្ដើម​ជ័យជម្នះ​លើ​សង្វៀន​តែ​ម្ដង។​ ឥលូវ​នេះ​រូប​គេ​ចាត់​ទុក​ជា​កីឡាករ​កំពូល​ម្នាក់​លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​នៅ​កម្ពុជា​ហើយ។​

ស៊ីហុង​ និង​ បឺត​ សង្ឃឹម​ កន្លងទៅ

បញ្ជាក់​ដែរ​ថា​ ធន់​ ស៊ីហុង​ កាល​ពី​ថ្ងៃ​ទី៣១​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ រូប​គេ​បាន​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ បឺត​ សង្ឃឹម​ក្នុង​កម្មវិធី​ The Battle of Three Kingdoms។​ ក្រោយ​ចាញ់​ចាប់​ពី​ពេល​នោះ​មក​ ធន់​ ស៊ីហុង​ បាន​ឱកាស​ប្រកួត​កម្មវិធី​នៅ​សង្វៀន​ហង្សមាស​ បាន​ប្រកួត​នៅ​សង្វៀន​ TVK ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម