Connect with us

កីឡា

កីឡាករ​ ពេជ្រ​ សម្បត្តិ​ បង្ហាញ​មុខ​ជា​ថ្មី​នៅ​អូស្ត្រាលី​ក្នុង​នាម​ជា​គូ​ឯក​ប្រចាំ​កម្មវិធី​

បានផុស

នៅ

ជើង​ខ្លាំង​ប្រចាំ​ទម្ងន់​ ៦០​គីឡូក្រាម​របស់​កម្ពុជា​ ពេជ្រ​ សម្បត្តិ​ នឹង​ត្រូវ​បង្ហាញ​មុខ​ជា​ថ្មី​នៅ​ឯ​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ទី១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ ក្នុង​តំណែង​ជា​គូ​ឯក​ទៀត​ផង ខណៈ​មាន​កីឡាករ​ កីឡាការិនី ៥នាក់ទៀតចូលរួម​ផ្សព្វផ្សាយ​គុន​ខ្មែរផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ពេជ្រ សម្បត្តិ

បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ហ្វេសបុក​ផេក​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​គឺ​បញ្ជាក់​ថា​ក្រុម​គុន​ខ្មែរ​រហូត​ដល់​ទៅ​ ៦នាក់​គឺ​បុរស ៥​ និង ​នារី ១នាក់​នឹងធ្វើ​ដំណើរ​​ទៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ នេះ។​

កីឡាករ​ កីឡាការិនី​ទាំង ​៦នាក់​នោះ​រួម​មាន​ ពេជ្រ​ សម្បត្តិ​ បឺត​ សង្ឃឺម​ ពេជ្រ​ អាទិទេព​ ទូច​ ចាន់វត្តី​ ឡុង​ សំណាង​ និង​ គឹម​ វាសនា។​ ដោយ​ឡែក​សម្រាប់​កីឡាករ​ ពេជ្រ​ សម្បត្តិ​ ដែល​ជា​ជើង​ខ្លាំង​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​របស់​កម្ពុជា​នោះ​នឹង​ប្រកួត​ក្នុង​តំណែង​ជា​គូ​ឯក​ប្រចាំ​កម្មវិធី​ទៀត​ផង។​ កុំ​ភ្លេច​រង់ចាំ​ទស្សនា​ការ​ប្រកួត​តាម​ការ​ឡាយ​លើហ្វេសបុក​ផេក BTV NEWS ​វេលា​ម៉ោង​ ៥ល្ងាច​នៅ​កម្ពុជាថ្ងៃ​ទី១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៦៕​

កម្មវិធី​ប្រកួត​នៅ​អូស្ត្រាលី

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម