Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ការផ្ទេរអំណាចជូនក្រុមយុវជនឲ្យចាប់ផ្ដើមតែម្ដង គឺវាការល្អ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការផ្ទេរអំណាចដល់ក្រុមយុវជន នៅក្នុងនីតិកាលទី ៧នេះ គឺជារឿងដែលល្អ ហើយធានាថា មានសេចក្ដីសុខទាំងអស់គ្នា។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី ៣ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អញ្ចឹងទេ ការផ្ទេរអំណាចជូនក្រុមយុវជនឲ្យចាប់ផ្ដើមតែម្ដង គឺវាការល្អ ធានាថា យើងមានសេចក្ដីសុខទាំងអស់គ្នា ជាមួយនឹងក្រុមដែលមានអាយុច្រើនរួមដំណើរជាមួយក្រុមវ័យក្មេង បន្តថែរក្សាសន្តិភាព ដើម្បីក្ដីសុខសាន្ដ និងការអភិវឌ្ឍ«៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម