ព័ត៌មានអន្ដរជាតិ
ដង្កូវមូលរស់ឡើងវិញ ក្រោយងាប់នៅក្នុងស្រទាប់ដីកកអស់រយៈពេល ៤៦,០០០ ឆ្នាំ
កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញដង្កូវមូលដែលជាប្រភេទសត្វមិនស្គាល់ពីមុន ស្រាប់តែរស់ឡើងវិញពីជម្រៅ៤០ម៉ែត្រក្នុងស្រទាប់ដីកកនៃតំបន់ស៊ីបេរី បន្ទាប់ពីវាគ្មានចលនាអស់រយៈពេលប្រហែល ៤៥,៨៣៩ – ៤៧,៧៦៩ ឆ្នាំមក។

ក្រុមអ្នកវិទ្យាសាស្ត្រមកពីបណ្ឌិតសភាសត្វវិទ្យារុស្ស៊ី (ZIRAS) និងវិទ្យាស្ថាន Max Planck សម្រាប់ហ្សែន និងជីវវិទ្យាកោសិកាម៉ូលេគុល (MPI-CBG) នៃប្រទេសអាល្លឺម៉ង់បានចេញផ្សាយការរកឃើញរបស់ពួកវានៅក្នុងទស្សនាវដ្ដី PLOS Genetics បុរាណដែលត្រូវបានរកឃើញដំបូងក្នុងឆ្នាំ ២០១៨ វាមានអាយុកាលរាប់ម៉ឺនឆ្នាំជាងការគិតពីមុន។
អ្នកវិទ្យាសាស្ត្របាននិយាយថា ពពួកដង្កូវដែលរស់នៅក្នុងដីប្រភេទនេះ វានៅក្នុងស្ថានភាពនៃការជាប់គាំងនិងអសកម្មខ្លាំងក្នុងការឆ្លើយតបទៅនឹងលក្ខខណ្ឌបរិស្ថានអវិជ្ជមាន។ ហើយក៏ជាស្ថានភាពដែលអត្រាមេតាបូលីសក្នុងរាងកាយមានការថយចុះ ដល់កម្រិតទាបបំផុត ដូចជាគ្មានការរំលាយអាហារអ្វីទាំងអស់។ វាមើលទៅដូចជាសត្វដែលងាប់តាំងពីចុងសម័យ Pleistocene (យុគសម័យទឹកកក) ទោះបីជាវានៅមានជីវិតដល់សព្វថ្ងៃនេះក៏ដោយ។
យ៉ាងណាមិញ បើប្រៀបធៀបទៅនឹងសត្វបច្ចុប្បន្នដែលអាចចូលទៅក្នុងស្ថានភាពផុតពូជប្រហែល ៣០-៤០ ឆ្នាំដូចជាខ្លាឃ្មុំទឹក tardigrade ដង្កូវ Nematoda ឬ Rotifer ដែលជាប្រភេទសត្វផ្លាកតុន ប្រភេទសត្វដង្កូវបុរាណ P. Kolymaensis អាចរស់នៅបានយូរជាងរាប់ម៉ឺនដងក្នុងស្ថានភាពស្លាប់ដូចមានជីវិត។
ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវក៏បានប្រៀបធៀបហ្សែនរបស់ P. kolymaenis ទៅនឹងដង្កូវមូល C. Elegans ដែលជាសាច់ញាតិជិតស្និទ្ធនៅរស់ និងបន្តពូជក្នុងសម័យទំនើប។ រហូតគេរកឃើញថា ដង្កូវទាំងពីរប្រភេទមានហ្សែនដូចគ្នា។ ហ្សែន ឬអង្គភាពតំណពូជទាំងនេះពាក់ព័ន្ធនឹងការចូលទៅក្នុងស្ថានភាពដែលគ្មានជីវិតទាំងមូល ដែលអាចឲ្យពួកវាស៊ូទ្រាំនឹងការត្រជាក់ និងការខះជាតិទឹកបានយូរបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រទេសតូចជាងគេបំផុតលើពិភពលោក មានប្រជាជនតែ ២៧ នាក់ប៉ុណ្ណោះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ