ព័ត៌មានអន្ដរជាតិ
គ្រាន់តែខ្ចប់អាហារបរិភោគម្នាក់ឯងសោះ បុគ្គលិកការិយាល័យម៉ាឡេស៊ី ត្រូវ HR ព្រមាន
ទីភ្នាក់ងារព័ត៌មានអន្តរជាតិមួយបានរាយការណ៍នៅថ្ងៃទី៤ ខែតុលា ពាក់ព័ន្ធនឹងបុគ្គលិកការិយាល័យម៉ាឡេស៊ីម្នាក់ បានចែករំលែករឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីបានទទួលលិខិតព្រមានពីផ្នែកធនធានមនុស្ស (HR) ដោយសារតែគាត់ចូលចិត្តវេចខ្ចប់អាហារថ្ងៃត្រង់ពីផ្ទះញ៉ាំតែម្នាក់ឯង ជំនួសឲ្យការញ៉ាំជាមួយមិត្តរួមការងាររបស់គាត់។

បុគ្គលិកដែលមិនបញ្ចេញឈ្មោះរូបនេះបានពន្យល់ថា គាត់ធ្លាប់ខ្ចប់អាហារថ្ងៃត្រង់ពីផ្ទះ ហើយការងារពីមុនរបស់គាត់បានចាត់ទុកវាជារឿងធម្មតា ព្រោះវាជួយសន្សំលុយគាត់ និងអនុញ្ញាតឲ្យរូបគាត់មានសេរីភាពកាន់តែច្រើនអំឡុងពេលសម្រាកអាហារថ្ងៃត្រង់។
ទោះជាយ៉ាងណាក៏ដោយ នៅពេលផ្លាស់ទៅក្រុមហ៊ុនថ្មី ទម្លាប់របស់គាត់ត្រូវបានគេដាក់ឈ្មោះថា ជាអាកប្បកិរិយាអវិជ្ជមាន ។ HR បានចេញលិខិតព្រមានផ្លូវការមួយ ដែលមានខ្លឹមសារថា «យើងបានកត់សម្គាល់ឃើញថា អ្នកមិនបានចែករំលែកអាហារថ្ងៃត្រង់ជាមួយមិត្តរួមការងាររបស់អ្នកជាច្រើនដងទេ។ អាកប្បកិរិយានេះត្រូវបានគេចាត់ទុកជាអាកប្បកិរិយាអវិជ្ជមាន ព្រោះវាប៉ះពាល់ដល់សីលធម៌ក្រុម»។
បន្ទាប់ពីទទួលបានលិខិតព្រមាន បុគ្គលិកមានការភ្ញាក់ផ្អើលចំពោះសំបុត្រ ហើយបានចោទសួរថា តើការញ៉ាំតែម្នាក់ឯងអាចប៉ះពាល់ដល់ស្មារតីក្រុមយ៉ាងដូចម្តេច? គាត់បានបន្ថែមថា «ខ្ញុំមកនេះដើម្បីធ្វើការ»។ លោកក៏មានអារម្មណ៍ថា ការចេញលិខិតព្រមានជាផ្លូវការចំពោះឧបទ្ទវហេតុបែបនេះ គឺហួសហេតុពេក គ្រាន់តែរឿងហូបបាយតែម្នាកឯងសោះ។
ក្រោយពីរឿងនេះត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ ភ្លាមៗក៏មានអ្នកលេងអ៊ីនធឺណិតបញ្ចេញមតិយ៉ាងច្រើនកុះករ។ មនុស្សជាច្រើនមានការអាណិតអាសូរចំពោះបុគ្គលិក ដោយជឿថាមនុស្សគ្រប់រូបគួរតែមានសិទ្ធិជ្រើសរើសពីរបៀបដែលពួកគេចង់ញ៉ាំបាយឬក៏ធ្វើអ្វីដែលជាសិទ្ធផ្ទាល់ខ្លួន។ អ្នកផ្សេងទៀតបានចង្អុលបង្ហាញថា នៅក្នុងវប្បធម៌សាជីវកម្មមួយចំនួន ទំនាក់ទំនងសង្គមអំឡុងពេលអាហារថ្ងៃត្រង់ គឺជាផ្នែកសំខាន់នៃទំនាក់ទំនងជាក្រុម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការស្រាវជ្រាវ៖ អាហារសមុទ្រពីរប្រភេទ ផ្ទុកជាតិពុលខ្ពស់ និងមីក្រូប្លាស្ទិក ប៉ះធ្ងន់ដល់សុខភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


