ព័ត៌មានអន្ដរជាតិ
បុរស ជប៉ុន សម្លាប់ម្តាយវ័យ១០០ឆ្នាំ ដោយសារ ធុញទ្រាន់នឹងការថែទាំ
យោងតាមការចុះផ្សាយដោយសារព័ត៌មាន straitstimes ប៉ូលិសក្នុងប្រទេសជប៉ុន បានចាប់ខ្លួនបុរសម្នាក់កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ដោយសង្ស័យថា បានសម្លាប់ម្តាយបង្កើតអាយុ ១០០ឆ្នាំ ស្ថិតនៅភាគខាងលិចទីក្រុងតូក្យូ រួចទូរស័ព្ទមកប្រាប់ថា គាត់ធុញទ្រាន់នឹងការថែទាំអ្នកមានគុណ។

តាមរបាយពីប៉ូលិសបានបញ្ចាក់ថា ជនសង្ស័យមានឈ្មោះ Masato Watabe អាយុ ៧៩ ឆ្នាំ ដោយរងការចោទប្រកាន់ថា យកដៃខ្ទប់មាត់ម្តាយរបស់គាត់ឈ្មោះ Masako ហើយបានប្រព្រឹត្តអំពើហិង្សាផ្សេងទៀតទៅលើម្ដាយ នៅក្នុងផ្ទះរបស់ពួកគេ។
ក្រោយមក គាត់បានធ្វើការហៅទូរស័ព្ទសង្គ្រោះបន្ទាន់នៅម៉ោងប្រហែល ២:១០ រសៀល (ម៉ោងក្នុងស្រុក) ដោយបញ្ជូនស្ត្រីជាម្ដាយទៅកាន់មន្ទីរពេទ្យភ្លាមៗ។ បើទោះបីជាមានការជួយសង្រ្គោះយ៉ាងសស្រាកសស្រាំពីក្រុមគ្រូពេទ្យក្ដី ស្រ្តីចំណាស់រូបនោះ បានទទួលមរណភាពនៅឯក្នុងមន្ទីរពេទ្យទៅហើយ។
បន្ទាប់ពីសាកសួរ ជនសង្ស័យ Masato បានទទួលស្គាល់ការចោទប្រកាន់មួយនេះ ហើយរូបគេបានសារភាពថា ដោយសារតែអ្នកទាំងពីររស់នៅជាមួយគ្នានៅតំបន់ Machida នៃទីក្រុងតូក្យូ។ យ៉ាងណា ប៉ូលិសក៏កំពុងស៊ើបអង្កេតមូលហេតុដែលឈានដល់អំពើឃាតកម្មដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អេត្យូពី ផ្ទុះភ្នំភ្លើងលើកដំបូង បន្ទាប់ពីស្ងាត់ជាង ១២ ០០០ ឆ្នាំ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


