ព័ត៌មានអន្ដរជាតិ
ជប៉ុនតែងតាំងសត្វឆ្មាបន្តវេនជាប្រធាននិមិត្តរូបនៃស្ថានីយ៍រថភ្លើង
ឆ្មា calico មួយក្បាលឈ្មោះ Yontama ត្រូវបានជ្រើសរើសនិងតែងតាំងជាផ្លូវការកាលពីថ្ងៃពុធទី៧មករា ជាប្រធាននិមិត្តរូបនៃស្ថានីយ៍រថភ្លើង Kishi នៅលើខ្សែរថភ្លើង Kishigawa របស់ក្រុមហ៊ុន Wakayama Electric ដោយបន្តប្រពៃណីមួយនេះជិត២០ ឆ្នាំក្នុងការជួយទាក់ទាញភ្ញៀវទេសចរ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Kyodo។

នៅក្នុងពិធីមួយដែលប្រារព្ធឡើងនៅ Kinokawa ខេត្ត Wakayama ប្រធានក្រុមហ៊ុនផ្លូវដែកលោក Mitsunobu Kojima បានដាក់មេដាយមួយដែលមានងារថ្មីដល់ Yontama នៅជុំវិញករបស់ឆ្មា ដែលទាក់ទាញការអបអរសាទរពីអ្នកចូលរួម។ ក្រុមហ៊ុនក៏បានណែនាំកូនឆ្មាថ្មីបំផុតរបស់ខ្លួនគឺ Rokutama ផងដែរ។
Yontama បានឡើងជំនួស Nitama ជាប្រភេទឆ្មា calico មួយក្បាលទៀតដែលទទួលមរណភាពកាលពីខែវិច្ឆិកា ហើយចាប់តាំងពីពេលនោះមក វាត្រូវបានតែងតាំងជាប្រធានស្ថានីយ៍កិត្តិយស។ គំនិតផ្តួចផ្តើមនេះ ក៏បានចាប់ផ្តើមនៅឆ្នាំ ២០០៧ នៅពេលដែលខ្សែរថភ្លើងបានតែងតាំង Tama ជាប្រធានស្ថានីយ៍ឆ្មាដំបូងរបស់ខ្លួន និងជាចលនាមួយដែលទាក់ទាញការចាប់អារម្មណ៍ទូទាំងប្រទេស និងការកើនឡើងនៃអ្នកទស្សនា។ ភាពជោគជ័យនេះបានជម្រុញឲ្យផ្លូវដែកដែលកំពុងជួបការលំបាកផ្សេងទៀតនៅទូទាំងប្រទេសជប៉ុន សម្រេចតែងតាំងឆ្មា ឆ្កែ ទន្សាយ និងសត្វដទៃទៀតជាប្រធានស្ថានីយ៍និមិត្តរូប។
លោក Mitsunobu Kojima ប្រធានក្រុមហ៊ុនផ្លូវដែក Wakayama Electric Railway រំពឹងថា Yontama នឹង «ដើរតួនាទីនាំមុខគេជាប្រធានស្ថានីយ៍ ខណៈដែលផ្លូវដែកក្នុងស្រុកកំពុងប្រឈមមុខនឹងចំណុចរបត់នៃការផ្លាស់ប្តូរសំខាន់ៗ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
រញ្ជួយដីកម្រិតខ្លាំង វាយប្រហារភាគខាងលិចប្រទេស ជប៉ុន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


