ព័ត៌មានអន្ដរជាតិ
នារីម្នាក់លក់ក្រចកដៃក្នុងតម្លៃខ្ពស់ សង្ស័យប្រើក្នុងឱសថបុរាណចិន
រឿងរ៉ាវដ៏ចម្លែករបស់នារីជនជាតិចិនមកពីខេត្ត Hebei ភាគខាងជើងប្រទេសចិន ដែលបានប្រមូលក្រចកដៃតាំងពីកុមារភាព ហើយលក់ក្នុងតម្លៃ ១៥០យន់ (២១ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតមានការងឿងឆ្ងល់ និងដាក់ការសង្ស័យថា វាអាចជាគ្រឿងផ្សំក្នុងឱសថបុរាណចិន (TCM) ។
នៅក្នុងឱសថបុរាណចិន ក្រចកដៃរបស់មនុស្សត្រូវបានគេស្គាល់ថាជា ជីនទុយ (jin tui) ហើយវាមានសមត្ថភាពបណ្តេញកំដៅ និងជាតិពុលចេញពីរាងកាយ ព្រមទាំងបង្កើនល្បឿននៃការព្យាបាលមុខរបួស បន្ទាប់ពីដំណើរការក្រៀវនៅក្នុងប្រទេសចិន។

នៅក្នុងអត្ថបទវេជ្ជសាស្ត្រចិន Qianjin Yaofang សរសេរដោយវេជ្ជបណ្ឌិតក្នុងកំឡុងរាជវង្សថាង ក្រចករបស់មនុស្សត្រូវបានចុះបញ្ជីជាគ្រឿងផ្សំក្នុងការព្យាបាលអាការហើមពោះចំពោះកុមារ។ ឪពុកម្តាយនឹងដុតក្រចកខ្លួនឯងទៅជាផេះ បន្ទាប់មក បន្ថែមវាទៅក្នុងទឹកដោះម្តាយ សម្រាប់ឲ្យកូនរបស់ពួកគេផឹក។
លោក He Lan គ្រូពេទ្យជាន់ខ្ពស់នៃមន្ទីរពេទ្យសាកលវិទ្យាល័យ Peking University បាននិយាយថា ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៦០ គ្រូពេទ្យបុរាណចិននៅក្នុងមន្ទីរពេទ្យនៅតែប្រើក្រចកមនុស្សធ្វើជាថ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារសារធាតុផ្សំផ្សេងទៀតដែលមានប្រសិទ្ធភាពស្រដៀងគ្នាត្រូវបានរកឃើញ ការប្រើប្រាស់របស់វាថយចុះបន្តិចម្តងៗ។ លោកបានកត់សម្គាល់ថា ការទទួលបានក្រចកដៃរបស់មនុស្សគឺមិនងាយស្រួលនោះទេ ព្រោះថាជាមធ្យមមនុស្សពេញវ័យអាចផលិតក្រចកបានត្រឹមតែ ១០០ ក្រាមប៉ុណ្ណោះក្នុងមួយឆ្នាំ។
ក្រោយមកទៀត នៅក្នុងឆ្នាំ ២០១៨ ឱសថបុរាណចិនមួយឈ្មោះថា Hou Yan Wan ដែលចេញមកពីវេជ្ជបញ្ជា TCM ដើម្បីព្យាបាលការរលាកបំពង់ក បានទាក់ទាញការចាប់អារម្មណ៍ ដោយសារតែធាតុផ្សំមួយរបស់វាគឺក្រចកដៃរបស់មនុស្ស។
សាស្ត្រាចារ្យ Li Jimin នៃសាកលវិទ្យាល័យឱសថបុរាណចិន Chengdu បាននិយាយថា ក្រុមហ៊ុនផលិតថ្នាំនឹងទិញក្រចកដៃពីសាលារៀន និងភូមិនានា ដោយសម្អាត និងសម្លាប់មេរោគឲ្យបានហ្មត់ចត់ មុននឹងកែច្នៃវាទៅជាម្សៅ។

ថ្វីត្បិតតែបែបនេះក្ដី ក្រចកដៃមិនមែនជាធាតុផ្សំដ៏ចម្លែកតែមួយគត់ដែលប្រើពីរាងកាយមនុស្សនោះទេ។ សូម្បីតែ ធ្មេញ សក់ និងអង្គែលើក្បាល ក៏ត្រូវបានចុះបញ្ជីជាគ្រឿងផ្សំ TCM ផងដែរ។ យោងតាម Bencao Gangmu ឬ Compendium of Materia Medica ដែលសរសេរដោយ Li Shizhen នៅសតវត្សទី ១៦ អង្គែដែលបន្សល់ទុកលើក្រាស់សិតសក់ អាចត្រូវបានលាយជាមួយស៊ុបអង្ករឬស្រាដើម្បីព្យាបាលអាការឈឺក្បាលផងដែរ។
ដោយឡែក បន្ទាប់ពីបានដឹងពីក្រចកត្រូវបានប្រើជាគ្រឿងផ្សំក្នុងឱសថបុរាណ បញ្ហានេះបានជំរុញឲ្យមានការជជែកដេញដោលគ្នាតាមប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសចិន ខណៈពេលដែលមនុស្សជាច្រើនយល់ថា វាគួរឲ្យស្អប់ខ្ពើម ចំណែកអ្នកផ្សេងទៀតចាត់ទុកថា វាមានសុវត្ថិភាព ដោយសារតែក្រុមហ៊ុនវេជ្ជសាស្ត្របានសម្អាត និងសម្លាប់មេរោគយ៉ាងហ្មត់ចត់មុនពេលប្រើវាសម្រាប់ផលិតឱសថទាំងនោះ៕

រូបថត៖ Douyin
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយរញ្ជួយដីរបើកឥដ្ឋក្នុងទីក្រុងហាមឃាត់ បានបង្ហាញអាថ៌កំបាំងលាក់ទុក ៦១៨ឆ្នាំ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


