Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំកំពុងជ្រើសរើសយុវជន ១០រូប ចូលរួមកម្មវិធី នាវាអាស៊ីអាគ្នេយ៍ និងជប៉ុន នៅតូក្យូ

បានផុស

នៅ

អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសប្រតិភូយុវជន ១០នាក់ ដើម្បីចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៧ ដែលមានឱកាសបានចូលរួមនៅជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹង ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។ លក្ខខណ្ឌនៃការជ្រើសរើសមានដូចជា៖

  • មានសញ្ជាតិខ្មែរ អាយុចាប់ពី១៨ ទៅ៣៣ឆ្នាំ
  • មានចំណេះដឹងជ្រៅជ្រះទាក់ទងនឹងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងរដ្ឋាភិបាលនៅប្រទេសកម្ពុជា ជប៉ុន និងអាស៊ាន
  • ត្រូវមានលិខិតឆ្លងដែន ដែលមានសុពលភាព ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤
  • ត្រូវធ្វើសកម្មភាពតាមកាលវិភាគកម្មវិធី ដោយសណ្តាប់ធ្នាប់ និងមានស្ថានភាពផ្លូវកាយ ផ្លូវចិត្តល្អ ប្រកបដោយស្មារតីក្រុម។

កម្មវិធីនេះ នឹងឈប់ទទួលពាក្យនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣។ អាចដាក់ពាក្យបានតាមរយ៖ https://forms.gle/qgQFmhYhgW8P4wRR7  ។ ចំពោះការសម្ភាស នឹងធ្វើនៅថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០២៣ និងប្រកាសលទ្ធផលនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។

កម្មវិធីត្រូវបែងចែកជា២ គឺថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ធ្វើតាមប្រព័ន្ធអនឡាញ ចំណែក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ធ្វើនៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម