ព័ត៌មានអន្ដរជាតិ
ហេតុផលមួយ បណ្តាលឲ្យភ្លើងឆេះព្រៃនៅ ហាវ៉ៃ រាលដាលកាចសាហាវបែបនេះ
ក្រុមហ៊ុនច្បាប់ជាច្រើន បានប្រកាសពីផែនការដើម្បីចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងក្រុមហ៊ុនអគ្គិសនី Hawaiian Electric ដោយអះអាងថា ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលដ៏ធំបំផុតរបស់រដ្ឋមួយនេះ បានបង្កកំហុស ព្រោះពួកគេមិនបានកាត់ផ្តាច់ចរន្តពេលមានអគ្គិភ័យ ជាហេតុធ្វើឲ្យភ្លើង រាលដាលកាចសាហាវបែបនេះ។

អភិបាលរដ្ឋ ហាវ៉ៃ លោក Josh Green បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យទី១៣ខែសីហាថា អគ្គិភ័យនៅកោះ Maui បានក្លាយជាភ្លើងឆេះព្រៃដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប ខណៈចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៩៣នាក់ហើយ។
គ្រោះមហន្តរាយនេះ បានវ៉ាដាច់អគ្គិភ័យ Camp Fire នៅរដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំ២០១៨ដែលបានសម្លាប់មនុស្សចំនួន៨៥នាក់ ហើយគឺជាគ្រោះមហន្តរាយអាក្រក់បំផុតចាប់តាំងពីអគ្គិភ័យ Cloquet & Moose Lake Fires នៅ Minnesota ក្នុងឆ្នាំ១៩១៨ ដែលសម្លាប់មនុស្ស ៤៥៣នាក់។

ឥឡូវនេះ វាក៏ក្លាយជាគ្រោះធម្មជាតិសាហាវបំផុតក្នុងប្រវត្តិសាស្ត្ររដ្ឋហាវ៉ៃផងដែរ។ ថ្វីបើតួលេខមនុស្សស្លាប់ហក់ឡើងដល់ជិតខ្ទង់រយក៏ពិតមែន ប៉ុន្តែក្រុមសង្គ្រោះនិយាយថា ពួកគេទើបរុករកនៅតំបន់ឆេះខ្ទេចបានប្រហែល ៣%ប៉ុណ្ណោះ ហើយនេះក៏ជាហេតុបង្កើនលទ្ធភាពថា ចំនួនមនុស្សស្លាប់ នឹងកើនឡើងខ្លាំងជាបន្តទៀតផងដែរ ។
ថ្វីបើបច្ចុប្បន្ន អាជ្ញាធរអាចគ្រប់គ្រងភ្លើងឆេះព្រៃបានភាគច្រើនក៏ដោយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់អគ្គិភ័យឲ្យបានទាំងស្រុង កំពុងបន្តនៅផ្នែកខ្លះនៃកោះ Maui រួមទាំងជុំវិញទីក្រុង Lahaina ដែលត្រូវបានកម្ទេចខ្ទេចគ្មានសល់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ ហាវ៉ៃ កើនដល់ជិត ១០០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


