ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃដ៏ធំបំផុតនៅបារាំង ត្រូវគ្រប់គ្រងបានហើយ ក្រោយលេបត្របាក់ផ្ទៃដីជាង ១៦ ០០០ហិកតា
ភ្លើងឆេះព្រៃដ៏ធំបំផុតគិតចាប់តាំងពីឆ្នាំ១៩៤៩ ដែលបានលេបត្របាក់ភូមិ និងព្រៃឈើនៅភាគខាងត្បូងប្រទេសបារាំងក្នុងសប្តាហ៍នេះ ឥឡូវត្រូវគ្រប់គ្រងបានហើយ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែសីហាឆ្នាំ២០២៥។

ចាប់តាំងពីថ្ងៃអង្គារមក ភ្លើងឆេះយ៉ាងសន្ធោសន្ធៅបានលេបត្របាក់ផ្ទៃដីជាង ១៦ ០០០ហិកតា ដែលស្មើនឹងជិត ១,៥ដងនៃទំហំទីក្រុងប៉ារីស។ អគ្គិភ័យនេះ បានបំផ្លាញផ្ទះសម្បែង និងដីស្រែចម្ការ នៅជិតឆ្នេរសមុទ្រមេឌីទែរ៉ាណេ និងព្រំដែនប្រទេសអេស្ប៉ាញ។ ប្រព័ន្ធផ្សព្វផ្សាយបារាំង បានប៉ាន់ប្រមាណថា ផ្ទៃដីដែលរងផលប៉ះពាល់សរុបអាចមានដល់ទៅ ១៧ ០០០ហិកតាឯណោះ។
យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និង ១៨នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានអ្នកពន្លត់អគ្គីភ័យ ១៦នាក់។ ភ្លើងបានបំផ្លាញផ្ទះចំនួន៣៦ខ្នង និង ខូចខាត២០ខ្នងបន្ថែមទៀត ខណៈបង្ខំឲ្យមានការជម្លៀសប្រជាជន និងភ្ញៀវទេសចរប្រមាណ ២ ០០០នាក់។
មនុស្ស ១ ៥០០គ្រួសារនៅតែគ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍។ ប្រជាពលរដ្ឋមិនទាន់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះសម្បែងពួកគេវិញនៅឡើយទេ ខណៈផ្លូវធ្វើដំណើរត្រូវបានបិទដោយសារដើមឈើ និងបង្គោលភ្លើងដួលរលំ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន Agnès Pannier-Runacher ចាត់ទុកហេតុការណ៍នេះថាជា «គ្រោះមហន្តរាយដែលជំរុញដោយកត្តាអាកាសធាតុ»។ ថ្លែងទៅកាន់វិទ្យុ France Info លោកស្រីបាននិយាយថា ភ្លើងឆេះគឺជាលទ្ធផលផ្ទាល់នៃគ្រោះរាំងស្ងួតដែលកាន់តែអាក្រក់ និងការកើនឡើងសីតុណ្ហភាពនៅក្នុងតំបន់៕




ដោយ៖ ឈាង
ចុចអាន៖ ភ្លើងឆេះព្រៃដ៏ខ្លាំងនៅភាគខាងត្បូងប្រទេស បារាំង ឆេះផ្ទៃដីធំជាងទីក្រុងប៉ារីសទៅទៀត
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


