ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់កើនដល់ ៦នាក់ ព្រោះភ្លើងឆេះព្រៃនៅអេស្ប៉ាញ និងព័រទុយហ្គាល់
យ៉ាងហោចណាស់មនុស្ស ៦នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏សន្ធោរសន្ធៅ ដែលកំពុងរាលដាលពាសពេញប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់។ នេះបើយោងតាមការចុះផ្សាយរបស់ NZ Herald នាថ្ងៃទី១៩ខែសីហាឆ្នាំ២០២៥។

នៅប្រទេសអេស្ប៉ាញ មានអ្នកស្លាប់ចំនួន៤នាក់ ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យ៣នាក់ និងពលរដ្ឋម្នាក់ ខណៈនៅប្រទេសព័រទុយហ្គាល់បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន២នាក់ ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យម្នាក់ និងអតីតអភិបាលក្រុងម្នាក់។
ការស្លាប់នេះ បានកើតឡើងនៅពេលដែលភ្លើងឆេះព្រៃធំជាង២០ កំពុងលេបត្របាក់នៅទូទាំងភាគខាងលិចប្រទេសអេស្ប៉ាញ ដែលបំផ្លាញផ្ទៃដីអស់ប្រមាណ ៣៤៣ ០០០ហិកតានៅឆ្នាំនេះ ដែលលើសពីកំណត់ត្រាលើកមុនកាលពីឆ្នាំ២០២១។ ព័រទុយហ្គាល់ដែលជាប្រទេសមានព្រំប្រទល់ជាប់អេស្ប៉ាញ ក៏រងការបំផ្លិចបំផ្លាញផ្ទៃដីអស់ចំនួន ២១៦ ០០០ហិកតាផងដែរ។
អ្នករស់រានមានជីវិតជនជាតិអេស្ប៉ាញម្នាក់ បានប្រាប់អ្នកយកព័ត៌មានដោយពណ៌នាអំពីអណ្តាតភ្លើងដែលរំកិលយ៉ាងលឿន«ដូចជាខ្យល់ព្យុះ» ឆ្លងកាត់សហគមន៍របស់គាត់ថា «ភ្លើងទាំងនេះគឺដូចជាគ្រាប់បែកអ៊ីចឹង»។ ជាមួយនឹងការជម្លៀសខ្លួនមនុស្សរាប់ម៉ឺននាក់ និងផ្សែងក្រាស់ដែលអាចមើលឃើញពីលំហ ក្រុមមន្ត្រីបានព្រមានថា វិបត្តិភ្លើងឆេះព្រៃនេះនឹងនៅតែបន្តកើតមាន បើទោះជាមានការព្យាករពីសីតុណ្ហភាពចុះត្រជាក់ខ្លះក៏ដោយ។
បច្ចុប្បន្ន យន្តហោះពន្លត់អគ្គិភ័យមកពីប្រទេសបារាំង អ៊ីតាលី ស្លូវ៉ាគី និងហូឡង់ កំពុងជួយអេស្ប៉ាញ ខណៈព័រទុយហ្គាល់វិញទទួលបានការគាំទ្រពីស៊ុយអែត និងម៉ារ៉ុក។
សូមជម្រាបថា តំបន់អឺរ៉ុបខាងត្បូងកំពុងប្រឈមមុខនឹងរដូវកាលភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ ដោយអេស្ប៉ាញស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ អ្នកវិទ្យាសាស្ត្រអាកាសធាតុព្រមានថា ការកើនឡើងសីតុណ្ហភាពសកលកំពុងធ្វើឲ្យលក្ខខណ្ឌអាកាសធាតុកាន់តែធ្ងន់ធ្ងរ ភ្លើងកាន់តែអាក្រក់ គ្រោះរាំងស្ងួត និងរលកកម្ដៅ៕




ដោយ៖ ឈាង
ចុចអាន៖ អេស្ប៉ាញដាក់ពង្រាយទ័ពជិត ២ ០០០នាក់ ខណៈភ្លើងឆេះព្រៃរាលដាលពាសពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


