ជីវិតកម្សាន្ដ
Ploy និយាយរឿងបែកគ្នានឹងសង្សារស្រី ក្រោយប្រកាសទំនាក់ទំនងជាមួយ Tong
បន្ទាប់ពីប្រកាសទំនាក់ទំនងជាមួយតារារ៉េប Tong Twopee ជាផ្លូវការ តារាសម្ដែង Ploy Chermarn ហ៊ានមកទម្លាយរឿងរ៉ាវបែកគ្នានឹងសង្សារស្រី ដែលពីមុនមកគេធ្លាប់សង្ស័យថា រវាងនាងនិងសង្សារថ្មីត្រឹមជាឆាកល្ខោនសម្ដែងបំភ័ន្តអ្នកគាំទ្រប៉ុណ្ណោះ ព្រោះទំនាក់ទំនងនឹងអតីតសង្សារមិនទាន់បញ្ចប់។

ក្នុងឱកាសចូលរួមពិធីសម្ពោធរឿងថ្មី នៅឯផ្សារទំនើបមួយកន្លែង Ploy បានលើកយករឿងរ៉ាវមួយចំនួនដែលអ្នកគាំទ្រមិនធ្លាប់ដឹងរវាងនាងនិងសង្សារចាស់ ស្របពេលដែលទស្សនិកជនមួយចំនួនបានចោទប្រកាន់នាងថាបានក្បត់ផិតនឹងអតីតគូស្នេហ៍។

Ploy និយាយថា ទំនាក់ទំនងរបស់នាងជាមួយនឹង Claudine គ្មាននរណាច្បាស់ជាងពួកនាងទាំងពីរឡើយ។ Claudine ជាមនុស្សស្ងប់ស្ងាត់ មិនសូវនិយាយ អៀនប្រៀន និងចូលចិត្តរក្សាឯកជនភាព ទើបបានជាពេលពួកនាងបែកគ្នា នាងមិនប្រកាសនៅលើបណ្ដាញសង្គម ដែលវាធ្វើឱ្យទស្សនិកជនមួយចំនួនមានការយល់ច្រឡំ។
កាលនៅទាក់ទងគ្នា ពួកនាងមិនសូវបានបង្ហោះរូបគូនោទេ ព្រោះ Claudine មិនចូលចិត្តបង្ហាញ ហើយបើសិនជា Ploy បង្ហោះ Claudine តែងតែសុំឱ្យលុបរូបវិញ ដោយសារនាងមិនចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយចែករំលែករឿងរបស់ពួកនាង។ រហូតដល់ថ្ងៃដែលអ្នកទាំងពីរសម្រេចចិត្តបែកគ្នា ទើបបានជាទស្សនិកជនមិនបានដឹងទាល់តែសោះ។

បន្ទាប់ពីបែកគ្នា ម្នាក់ៗឈឺចាប់រៀងខ្លួន ខណៈមួយរយៈក្រោយ Ploy រកបានគូស្នេហ៍ថ្មី ចំណែក Claudine ឡើងផ្ដល់បទសម្ភាសន៍ថា Ploy មិនស្មោះត្រង់នឹងស្នេហា។ យ៉ាងណាមិញ រឿងពិតពុំមាននរណាបញ្ជាក់នោះទេ ហើយមូលហេតុពិតដែលគូស្នេហ៍ភេទដូចគ្នាឈានដល់ដំណាក់កាលប្រេះឆា ក៏ពុំមានភាគីម្ខាងណាប្រាប់ឱ្យជាក់លាក់ឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ខុសវ័យ ៨ឆ្នាំ Tong ថា មិនខ្មាសគេទេ ថែមទាំងស្រឡាញ់ Ploy ដោយស្មោះ
ចុចអាន៖ ឌីជេ សូដា ត្រូវគេបំពានកេរ្តិ៍ខ្មាស នៅឯមហោស្រពតន្ត្រី ប្រទេសជប៉ុន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


