ជីវិតកម្សាន្ដ
ឌីជេ សូដា ត្រូវគេបំពានកេរ្តិ៍ខ្មាស នៅឯមហោស្រពតន្ត្រី ប្រទេសជប៉ុន
កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ តារាកូរ៉េ Hwang So-hee ដែលគ្រប់គ្នានិយមហៅ DJ Soda បានទម្លាយប្រាប់ទស្សនិកជនថា នាងត្រូវបានគេរំលោភបំពានកេរ្តិ៍ខ្មាស នៅឯមហោស្រពតន្ត្រី Osaka Music Circus ក្នុងប្រទេសជប៉ុន។

តារាស្រីវ័យ ៣៥រូបនេះបានបង្ហោះនៅលើបណ្ដាញសង្គម Instagram បន្ទាប់ពីការសម្តែងរបស់នាងថា ខ្លួនតែងតែព្យាយាមបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកគាំទ្រ ក្រោយពេលកម្មវិធីសម្ដែងរបស់នាងបញ្ចប់ម្ដងៗ។ ប៉ុន្តែមានរឿងគួរឱ្យសោកស្ដាយកើតឡើងនៅឯការតន្ត្រីទីក្រុង Osaka បន្ទាប់ពីនាងបានជួបជជែក និងថតរូបជាមួយអ្នកគាំទ្រ ស្រាប់តែមានគេលូកស្ទាបដើមទ្រូងរបស់នាង ហើយនាងបានចាត់ទុកទង្វើនេះជាការបៀតបៀនផ្លូវភេទ។
បន្ថែមពីលើនេះ ឌីជេ សូដា បាននិយាយថា ប្រឡូកសិល្បៈជាង ១០ឆ្នាំមកហើយ នាងមិនធ្លាប់ជួបរឿងបែបនេះនោះទេ ហើយនាងពិតជាមានអារម្មណ៍ភ័យខ្លាច ខ្មាសអៀន និងអាម៉ាសខ្លាំងផងដែរ ព្រោះស្ទើរតែមិនជឿថា ឧបទ្ទវហេតុនេះបានកើតឡើងចំពោះនាងឡើយ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាប្រុស ១០រូប មានប្រជាប្រិយបំផុត ក្នុងចំណោមបុរសស្រឡាញ់ភេទដូចគ្នា
ចុចអាន៖ Kwan ធ្លាប់ចង់បញ្ចប់ជីវិតខ្លួនឯង តែមិនបានសម្រេច ដោយសារបារម្ភពីម្ដាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


