ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ក្នុងគ្រោះបាក់ដីអណ្តូងរ៉ែត្បូងនៅមីយ៉ាន់ម៉ា កើនឡើងដល់ ៣១នាក់
ក្រុមអ្នកជួយសង្គ្រោះបាននិយាយនៅថ្ងៃទី១៦ ខែសីហានេះថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដីអណ្តូងរ៉ែត្បូងនៅតំបន់ដាច់ស្រយាលមួយក្នុងប្រទេសមីយ៉ាន់ម៉ាបានរកឃើញអ្នកស្លាប់កើនឡើងដល់ ៣១នាក់ហើយ និង ៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

គ្រោះមហន្តរាយនេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែសីហានៅតំបន់ដាច់ស្រយាលភាគខាងជើងនៃរដ្ឋកាឈីន ដែលកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតំបន់នោះកាលពីចុងសប្តាហ៍មុន និងកើតឡើងនៅជិតកន្លែងដែលធ្លាប់បាក់ដីនៅឆ្នាំ២០២០ ដែលបណ្តាលឱ្យអ្នកជីករ៉ែរាប់រយនាក់ត្រូវបានបាត់ខ្លួនកប់នៅក្នុងដី។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា គឺជាប្រភពដែលសំបូររ៉ែត្បូងដ៏ធំបំផុតរបស់ពិភពលោក៕



ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ បាក់ដីនៅអណ្តូងរ៉ែត្បូងមីយ៉ាន់ម៉ា មនុស្សយ៉ាងហោច ២៥នាក់បាត់ខ្លួន
ចុចអាន៖ ចិន និងថៃ ត្រៀមធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីប្រឆាំងនឹងអំពើភេរវកម្ម
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


