ព័ត៌មានអន្ដរជាតិ
បាក់ដីនៅអណ្តូងរ៉ែត្បូងមីយ៉ាន់ម៉ា មនុស្សយ៉ាងហោច ២៥នាក់បាត់ខ្លួន
ប្រភពព័ត៌មានបានឱ្យដឹងថា ចំពោះហេតុការណ៍បាក់ដីនៅអណ្តូងរ៉ែ ក្រុមអ្នកជួយសង្គ្រោះមីយ៉ាន់ម៉ាបាននិយាយថា មានមនុស្សយ៉ាងហោចណាស់ ២៥នាក់បានបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីអណ្តូងរ៉ែ នៅតំបន់ដាច់ស្រយាលមួយ នៃប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី១៤ ខែសីហា។

ការបាក់ដីអណ្តូងរ៉ែត្បូងនេះ កើតឡើងនៅក្នុងស្រុកផាកាន់ (Hpakant) រដ្ឋកាឈីន ដែលកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅជិតកន្លែងដែលធ្លាប់បាក់ដីនៅឆ្នាំ២០២០ ដែលបណ្តាលឱ្យអ្នកជីករ៉ែរាប់រយនាក់ត្រូវបានបាត់ខ្លួនកប់នៅក្នុងដី។
សមត្ថកិច្ចបាននិយាយថា៖ “មានមនុស្សប្រហែល ២៥នាក់កំពុងបាត់ខ្លួន។ យើងនៅមិនទាន់ទទួលបានបញ្ជីឈ្មោះលម្អិតនៅឡើយទេ ដោយសារពិបាកក្នុងការចូលទៅដល់តំបន់នោះ”។

បុគ្គលិកង្គ្រោះម្នាក់បាននិយាយពីកន្លែងកើតហេតុថា នៅពំនូកដីដ៏ធំមួយមានកម្ពស់ប្រហែល ១៥០-១៨០ម៉ែត្រដែលគេបោះបង់ចោលនៅក្បែរកន្លែងជីករ៉ែនោះ បានបាក់ស្រុតដោយសារភ្លៀងធ្លាក់ខ្លាំង រហូតបណ្ដាលឱ្យបាក់ស្រុតតែម្តង។
បុគ្គលិកសង្គ្រោះរូបនោះបាននិយាយថា៖ “យើងនៅមិនទាន់រុករកឃើញសាកសពណាម្នាក់នៅឡើយទេ” ។បុគ្គលិកសង្គ្រោះម្នាក់ទៀតបាននិយាយថា ការខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះនៅតែបន្ត បើទោះបីជាមានការភ័យខ្លាចថា អាចនឹងបាក់ដីកើតឡើងម្តងទៀតក៏ដោយ។
ប្រភពដដែលបន្តថា ក្នុងមួយឆ្នាំៗមានមនុស្សរាប់សិបនាក់បានស្លាប់ ក្នុងខណៈពេលដែលពួកគេកំពុងធ្វើការនៅក្នុងឧស្សាហកម្មត្បូង ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ ប៉ុន្តែទទួលបានប្រាក់ចំណេញខ្ពស់ និងប្រើកម្មករបរទេសដែលចំណាយលើប្រាក់ខែទាប ដើម្បីជីករុករករ៉ែត្បូងដែលមានតម្រូវការខ្ពស់នៅប្រទេសចិន៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ ផ្ទុះឆេះស្ថានីយប្រេងឥន្ធនៈនៅរុស្ស៊ី ស្លាប់មនុស្ស ៣០នាក់ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


