សុខភាព
ប្រុសៗបញ្ចេញទឹកកាមញឹកញាប់ អាចកាត់បន្ថយអត្រាប្រឈមជំងឺមហារីកក្រពេញប្រូស្តាត
ប្រុសៗគ្នាយើងធ្លាប់ដឹងទេថាការបញ្ចេញទឹកកាមមានទំនាក់ទំនងនឹងជំងឺមហារីកក្រពេញប្រូស្តាត? ការសិក្សាមួយចំនួនបានរកឃើញថាប្រុសៗដែលបញ្ចេញទឹកកាមញឹកញាប់ក្នុងមួយខែអាចកាត់បន្ថយអត្រាប្រឈមកើតជំងឺមហារីកក្រពេញប្រូស្តាតបាន បើធៀបទៅនឹងអ្នកបញ្ចេញទឹកកាមតិចដងក្នុងមួយខែ។
តើត្រូវបញ្ចេញទឹកកាមប៉ុន្មានដងក្នុងមួយខែទើបហៅថាញឹកញាប់?

ការសិក្សាមួយរបស់សាកលវិទ្យាល័យ Harvard បានសិក្សាទៅលើមនុស្សប្រុសចំនួន២៩ ៣៤២ នាក់តាំងពីឆ្នាំ១៩៩២ មក ដោយអ្នកចូលរួមមានអាយុចន្លោះពី៤៦ ទៅ៨១ឆ្នាំ។ អ្នកចូលរួមតម្រូវឲ្យផ្ដល់ព័ត៌មានពីការបញ្ចេញទឹកកាមរបស់ខ្លួនតាំងពីនៅវ័យ២០ដល់២៩ឆ្នាំ និងវ័យ៤០ទៅ៤៩ឆ្នាំ។
ការបញ្ចេញទឹកកាមក្នុងការសិក្សានេះមិនសំដៅដល់តែការរួមភេទនោះទេ ដោយរួមទាំងការបញ្ចេញទឹកកាមដោយសម្រេចកាមដោយខ្លួនឯង និងការបញ្ចេញទឹកកាមដោយមិនដឹងខ្លួនពេលគេងលក់ (Wet dream)។ អ្នកចូលរួមបានផ្ដល់ព័ត៌មានរាល់ពីរឆ្នាំម្ដងទាក់ទងនឹងបញ្ហាសុខភាព និងការរស់នៅជាដើម រហូតដល់ការសិក្សានេះបញ្ចប់នៅឆ្នាំ២០០០។
តាមរយៈលទ្ធផលនៃការសិក្សានេះ បានបង្ហាញថាប្រុសៗបញ្ចេញទឹកកាមញឹកញាប់ចាប់ពី២១ដងឬលើសពីនេះក្នុងមួយខែ មានទំនាក់ទំនងទៅនឹងការកាត់បន្ថយអត្រាប្រឈមហានិភ័យជំងឺមហារីកក្រពេញប្រូស្តាតបានដល់ទៅ៣០ភាគរយ បើធៀបទៅនឹងប្រុសៗបញ្ចេញទឹកកាមតែ៤ទៅ៧ដងក្នុងមួយខែ។
ការសិក្សាស្រដៀងគ្នានេះដែរធ្វើឡើងនៅប្រទេសអូស្រ្តាលីក៏បានរកឃើញដែរថាប្រុសៗបញ្ចេញទឹកកាមពី៤,៦ ទៅ៧ ដងក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយអត្រាប្រឈមកើតជំងឺមហារីក្រពេញប្រូស្តាតបាន៣៦ភាគរយមុនឈានដល់វ័យ៧០ឆ្នាំ ដែលនេះគឺមានតួលេខល្អជាងប្រុសៗបញ្ចេញទឹកកាមតែ២,៣ដងក្នុងមួយសប្ដាហ៍។

គ្នាយើងគួរដឹងដែរថារហូតមកដល់ពេលនេះ ជំងឺមហារីកក្រពេញប្រូស្តាត គឺនៅមិនទាន់ដឹងថាបង្កឡើងដោយអ្វីជាក់លាក់នៅឡើយទេ។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាហ្សែនបានដើរតួរនាទីយ៉ាងសំខាន់ចំពោះជំងឺនេះ ក្រៅពីនេះក៏នៅមានទាក់ទងនឹងរបបអាហារ និងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់យើងដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖តើប៊ីចេង អាចមានអត្ថប្រយោជន៍ ចំពោះសុខភាពអត់?
ចុចអាន៖ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណនឹងងាកទៅហាត់វិញមិនខាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ