សន្តិសុខសង្គម
ក្មេងទំនើង២ក្រុម ដេញវាយ និងគប់គ្នា កណ្តាលក្រុងសិរីសោភ័ណ បង្កការភ្ញាក់ផ្អើល (វិដេអូ)
បន្ទាយមានជ័យ ៖ ឈុតឆាកវាយ គប់គ្នាពីសំណាក់ក្មេងទំនើង២ក្រុម ផ្អើលប្រជាពលរដ្ឋ កណ្តាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្រែកឆោឡោឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ និង២០នាទី ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចខាងលិចចម្ងាយប្រហែលជា២០០ម៉ែត្រ ពីទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិការដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពពីប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា សុខៗ មានក្មេងទំនើង២ក្រុម បានជិះម៉ូតូជាច្រើនគ្រឿន និងមានគ្នាប្រមាណជា១០នាក់ បានធ្វើសកម្មភាពដេញវាយ និងគប់គ្នា យ៉ាងអានាធិបតេយ្យ ដោយប្រើដុំថ្ម និងមួកសុវត្ថិភាព បង្កការភ្ញាក់ផ្អើល និងការភ័យខ្លាចដល់ពួកគាត់ ។ ក្រោយពួកគាត់ស្រែកឆោឡោ ឲ្យសមត្ថកិច្ចអន្តរាគម ទើបក្រុមក្មេងទំនើងទាំងនោះជិះម៉ូតូ និងរត់គេចខ្លួនអស់បន្សល់ទុកម៉ូតូ១គ្រឿង នៅកន្លែងកើតហេតុ។

ករណីនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាបានហើយ ដោយមួយក្រុមមានឈ្មោះថា ក្រុមការ៉េមកី ដែលតែងធ្វើសកម្មភាពដេញវាយគ្នាបង្កភាពអានាធិបតេយ្យ និងមួយក្រុមទៀត ជាក្រុមក្មេងរស់នៅក្នុងសង្កាត់អូរអំបិល ហើយសមត្ថកិច្ចកំពុងតាមប្រមាញ់ ចាប់ក្រុមក្មេងទំនើងទាំងនោះ យកមកអនុវត្តន៍តាមផ្លូវច្បាប់៕
ដោយ ៖ អពៅ





-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក