Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តកំពង់ស្ពឺ បើកការស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងចំនួន៥នាក់ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ

បានផុស

នៅ

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងចំនួន៥នាក់ ដែលជិះម៉ូតូ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅតាមបណ្តាយផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិកាប់ទូក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយយោងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង០៣:២៦នាទី ទៀបភ្លឺ មានជនសង្ស័យមួយក្រុម មានគ្នាចំនួន ០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើកម្មភាពកាន់កាំបិតផ្កាក់ដេញកាប់ មកលើក្រុមរបស់គាត់ ដែលមានគ្នាចំនួន០៦នាក់។

ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់មុឺងពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន បើកប្រតិបត្តិការ ស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់ជនសង្ស័យ បានចំនួន០៥នាក់ ដែល ពាក់ព័ន្ធ នឹងករណី ហិង្សា មានស្ថានទម្ងន់ទោស។ កាលពីវេលាម៉ោង ១៣:២១នាទីរសៀល នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងជំនាញអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ហាក់ ដាវី ភេទប្រុស អាយុ ១៥ឆ្នាំ ដោយកម្លាំងជំនាញបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់បន្តទៀតមានឈ្មោះ សំ ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះ សុខុន សិរីសុភ័ក្រ្ភ ភេទប្រុស អាយុ ១៦ឆ្នាំ, ឈ្មោះ រស់ តុលា ភេទប្រុស អាយុ ២៥ឆ្នាំ។

ក្រោមវិធានជំនាញរបស់អាវុធហត្ថ លុះដល់វេលាម៉ោង ១៦:៣៩នាទីល្ងាច នាថ្ងៃខែឆ្នាំដដែលនេះ បានបន្តឃាត់ខ្លួនជនសង្ស័យ ០១នាក់បន្ថែមទៀត ស្ថិតនៅទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ដោយជនសង្ស័យ មានឈ្មោះ មុី បូរិន្ទ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅ បច្ចុប្បន្ន ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ វត្ថុតាងចាប់បានរួមមាន ម៉ូតូចំនួន០ ២គ្រឿង និងកាប់បិតផ្កាក់ចំនួន០២ដេីម។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបាន កម្លាំងជំនាញកងរាជអាវុធហត្ថ បញ្ចូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងកសាងនីតិវីធីបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម