សេដ្ឋកិច្ច
ធនាគារធំៗរបស់ ចិន កាត់បន្ថយអត្រាប្រាក់បញ្ញើជាលើកទី ៣
ធនាគារធំៗរបស់ប្រទេសចិនបានធ្វើការកាត់បន្ថយអត្រាប្រាក់បញ្ញើជាលើកទី ៣ ក្នុងរយៈពេលមួយឆ្នាំ ខណៈដែលអ្នកផ្តល់ប្រាក់កម្ចីចង់ការពារប្រាក់ចំណេញអាជីវកម្ម ចំពេលដែលគោលនយោបាយរបស់រដ្ឋាភិបាលមានបំណងជំរុញការប្រើប្រាស់ និងតម្រូវការ ។

ធនាគារធំៗដែលគ្រប់គ្រងដោយរដ្ឋរួមមាន Industrial & Commercial Bank of China Ltd., Bank of China Ltd. និង Agricultural Bank of China Ltd. ដែលក៏ជាធនាគារផ្តល់ប្រាក់កម្ចីផងនោះ បានកាត់បន្ថយអត្រាការប្រាក់សម្រាប់អតិថិជន ស្របពេលអត្រាប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើ ត្រូវបានបន្ទាបពី ១.៥៥ ភាគរយមក ០.១០ ភាគរយ ខណៈពេលដែលអត្រា ៥ ឆ្នាំត្រូវបានកាត់បន្ថយអត្រាទាបបំផុត ០.២៥ ភាគរយ និងខ្ពស់បំផុត ២.២៥ ភាគរយ ។
ធនាគារដែលគ្រប់គ្រងដោយរដ្ឋកំពុងព្យាយាមការពារប្រាក់ចំណេញរបស់ពួកគេ ប៉ុន្តែក៏កំពុងតាមដានការណែនាំរបស់រដ្ឋាភិបាលដើម្បីគាំទ្រដល់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះផងដែរ ។ សម្រាប់ធនាគារជាតិចិនវិញក៏បានកាត់បន្ថយអត្រាការប្រាក់កម្ចីរយៈពេល ១ ឆ្នាំ ហើយក៏បានអនុម័តកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះដែលមានស្រាប់ផងដែរ ។

ទន្ទឹមនោះ ចិនក៏ណែនាំឲ្យទីក្រុងធំៗកាត់បន្ថយការបង់ប្រាក់សម្រាប់អ្នកទិញផ្ទះដូចគ្នា ខណៈទីក្រុងក្វាងចូវ និង សិនជិន បានអនុវត្តន៍រួចហើយនៅក្នុងសប្តាហ៍នេះ ។ យោងតាមសេចក្តីថ្លែងការណ៍រួមពីធនាគារប្រជាជនចិនបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការទូទាត់អប្បបរមានៅទូទាំងប្រទេស នឹងត្រូវបានកំណត់ដូចគ្នានៅ ២០ ភាគរយ សម្រាប់អ្នកទិញលើកដំបូង និង ៣០ ភាគរយ សម្រាប់អ្នកទិញលើកទីពីរ ។
ដោយឡែក ធនាគារដែលគ្រប់គ្រងដោយរដ្ឋធំជាងគេទាំងប្រាំនៅក្នុងប្រទេសចិន បានរាយការណ៍ពីប្រាក់ចំណេញតិចតួចប៉ុណ្ណោះសម្រាប់ឆមាសទី ១ នៃឆ្នាំនេះ ខណៈយ៉ាងហោចណាស់មានធនាគារចំនួន ១១ នៅក្នុងប្រទេសចិន បានកាត់បន្ថយអត្រាប្រាក់បញ្ញើរបស់ពួកគេ ។

គួរបញ្ជាក់ថា ការបន្ថយអត្រាប្រាក់បញ្ញើនេះ អាចឲ្យប្រជាពលរដ្ឋបង្វែរទិសដៅយកប្រាក់របស់ពួកគេទៅវិនិយោគ និងប្រើប្រាស់លើតម្រូវផ្សេងៗទៀតជំនួសវិញ ដែលជាកត្តាមួយជួយជំរុញឲ្យសេដ្ឋកិច្ចមានសន្ទុះឡើងវិញ ស្របពេលស្ថានភាពក្នុងប្រទេសបច្ចុប្បន្ន ពាក់ព័ន្ធលើការចំណាយរបស់ប្រជាជនបានធ្លាក់ចុះ រួមជាមួយវិស័យអចលនទ្រព្យក៏មិនមានភាពល្អប្រសើរផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ BNN Bloomberg
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


