ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត សហការគ្នាបន្តកាត់បន្ថយផលិតប្រេង រហូតដល់ដាច់ឆ្នាំ
អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានព្រមព្រៀងគ្នាដើម្បីបន្តកាត់បន្ថយការផលិតប្រេងសរុប ១.៣ លានបារ៉ែលចេញពីទីផ្សារពិភពលោករហូតដល់ដំណាច់ឆ្នាំនេះ ។

បន្ទាប់ពីប្រកាសកាត់បន្ថយនេះហើយ បានជំរុញឲ្យតម្លៃប្រេងឆៅអាមេរិកម៉ាក Brent មានលើសពី ៩០ ដុល្លារភ្លាមៗក្នុងមួយបារ៉ែលក្នុង ខណៈការជួញដូរពីមុនរបស់ប្រេងម៉ាក Brent មានតម្លៃចន្លោះពី ៧៥ ទៅ ៨៥ ដុល្លារក្នុងមួយបារ៉ែលប៉ុណ្ណោះ ។
ចាប់តាំងពីខែកក្កដាមក អារ៉ាប៊ីសាអូឌីតបានកាត់បន្ថយការផលិតប្រេង ១ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈប្រទេសរុស្ស៊ីវិញបានកាត់បន្ថយការផលិត ៣០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ។

បច្ចុប្បន្នស្ថានភាពតម្លៃប្រេងសាំងនៅលើពិភពលោក កំពុងមានការកើនឡើងខ្ពស់ ដែលនាំឲ្យប៉ះពាល់ដល់ជីវភាពប្រជាជន និងអាជីវកម្មជាច្រើន ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរបាននិយាយថា ការពង្រីក និងបន្តការកាត់បន្ថយនេះ គឺដើម្បីគាំទ្រដល់ស្ថិរភាព និងតុល្យភាពនៅក្នុងទីផ្សារប្រេង។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាមេរិកបានចេញការរិះគន់យ៉ាងខ្លាំង ហើយលោកប្រធានាធិបតី ចូ បៃដិន ក៏បានព្រមានអារ៉ាប៊ីសាអូឌីតដែរថា នឹងមានផលវិបាកសម្រាប់ការសហការជាមួយរុស្ស៊ី ខណៈការឡើងថ្លៃប្រេងក៏អាចជួយរុស្ស៊ីផ្តល់ថវិកាដល់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែនផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CBS News

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច