សន្តិសុខសង្គម
ផ្ដើមពីរឿងស្រី ក្មេងស្ទាវ២ក្រុមកាប់ចាក់គ្នា ត្រូវកម្លាំងនគរបាលឃាត់ខ្លួន១៤នាក់ក្នុងនោះមានម្ចាស់ហាង២នាក់
បន្ទាយមានជ័យ ៖ ក្មេងស្ទាវ២ក្រុមកាប់ចាក់គ្នា ពេញខាងកើតសួនមានជ័យ ផ្តើមពីរឿងស្រី ត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណឃាត់ខ្លួនបានចំនួន១៤នាក់ ក្នុងនោះមានម្ចាស់ហាង២នាក់ យកមកអធិការនគរបាលក្រុងសិរីសោភ័ណដើម្បីធ្វើកំណត់ហេតុ ហើយបានបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្ត។
រឿងរ៉ាវនេះកើតឡើងនៅវេលាម៉ោង ៣ទាបភ្លឺ ចូល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចខាងកើតសួនមានជ័យ កន្លែងលក់ស្រាក្រឡុក ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ីឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះ បើតាមសំដីជនសង្ស័យម្នាក់បាននិយាយថា មុនពេលកើតហេតុនោះមានយុវជនឈាមរាវម្នាក់បាននិយាយសាងស្នេហាជាមួយស្រីម្នាក់ដោយល្អូកល្អិននិងគ្នាយ៉ាងខ្លាំង ស្របពេលនោះក៏មានយុវជនម្នាក់ទៀតបានផ្លែផ្កាដាក់ឲ្យដូចជារឿងប្រច័ណ្ឌ ហើយឈានដល់ឈ្លោះគ្នាបែកផ្សែងហើយបានទូរសព្ទហៅបងប្អូននិងមិត្តភ័ក្រមកជួយពេលនោះ ក្រុមទី១មានគ្នា៤ ប្រដាប់ទៅដោយដាវសាម៉ូរ៉ៃ ២ដើម ជិះម៉ូតូ២គ្រឿងមក ចំណែកក្រុម១ទៀតមានគ្នា១៣នាក់ ជិះម៉ូតូ៣គ្រឿង កាន់ផ្គាក់ ១ បើកឆាកប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាយ៉ាងសាហាវ ក្នុងនោះគេបានឮសម្រេកស្រីម្នាក់យ៉ាងខ្លាំងៗថាពួកអែងកាប់ៗទៅ ហើយក៏មានដុំថ្មគប់ដាក់គ្នា មានទាំងជើងម៉ា ដប់ស្រា ហើយនាំគ្នារួចរត់ចូលហាងលក់បបរសយ៉ាងសាហាវបណ្តាលឲ្យរបួសមនុស្សម្នាក់បញ្ជូនទៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ និងខូចម៉ូតូ៣គ្រឿងមួយសន្ទុះក្រោយមក ទាំង២ក្រុមក៏គេចខ្លួនអស់។
លោកវរសេនីយ៍ឯក ស៊ីឌី អធិការនគរបាលក្រុងសិរីសោភ័ណបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងនគរបាលក្រុងសិរីសោភ័ណផែនយុត្តិធម៌និងកម្លាំងប៉ុស្តិ៍ព្រះពន្លា ចុះដល់កន្លែងកើតហេតុស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ វាយកាប់ចាក់គ្នាបានចំនួន១៤នាក់ ក្នុងនោះឃាត់ខ្លួនម្ចាស់ហាង២នាក់ សរុប១៦នាក់ស្រី១នាក់។
លោកវរសេនីយ៍ឯក ស៊ីឌី អធិការនគរបាលក្រុងសិរីសោភ័ណបានបញ្ជាក់ឲ្យដឹងបន្តទៀតថាជនសង្ស័យទាំង១៦នាក់នោះក្រុមទី១/មានឈ្មោះ សែម ជីអី ភេទប្រុស អាយុ២១ឆ្នាំ ២./ឈ្មោះវិនសិលា ប្រុស អាយុ១៨ឆ្នាំ ៣/ឈ្មោះផលសំណាង ប្រុសអាយុ១៨ឆ្នាំ ៤/ឈ្មោះស្រីបូខៀវ ប្រុស អាយុ២៣ឆ្នាំ ទាំង៤នាក់មកស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជិះម៉ូតូ២គ្រឿង ចំណែកក្រុមទី២ឈ្មោះ១/ប្រាក់សំបូ ប្រុស អាយុ១៧ឆ្នាំ ២/ឈ្មោះស្រួយទេពពន្លឺ ប្រុស អាយុ១៥ឆ្នាំ ៣/ឈ្មោះបុតសុពីន ប្រុសអាយុ១៧ឆ្នាំ ៤/ឈ្មោះថាសុធា ប្រុស អាយុ១៧ឆ្នាំ ៥/ឈ្មោះទូចសំណាង ប្រុស អាយុ២០ឆ្នាំ ៦/ឈ្មោះហួតគឹមឡេងប្រុសអាយុ២៤ឆ្នាំ ៧/ឈ្មោះ ហៃខាវ ប្រុស អាយុ១៧ឆ្នាំ ៨/ឈ្មោះរួមសុខខេង ប្រុសអាយុ២២ឆ្នាំ ៩/ឈ្មោះហួតហេង ប្រុសអាយុ១៨ឆ្នាំ ១០/ឈ្មោះកៅសំណាងប្រុសអាយុ១៥ឆ្នាំ ១១/ឈ្មោះហួរ ប្រុស អាយុ ១៩ឆ្នាំ ១២/ឈ្មោះលីសេង ប្រុសអាយ៤៣ម្ចាស់ហាងលក់បបស សក់វែង ១៣/ឈ្មោះលីឆេង ស្រីអាយុ៣១ឆ្នាំ ម្ចាស់ហាងលក់ស្រាក្រឡុកចូលរួមស្រែកឲ្យគេកាប់គ្នា។ទាំង១៣នាក់រស់នៅក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ីឌី អធិការនគរបាលក្រុងសិរីសោភ័ណបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីសួរនាំនិងធ្វើកំណត់ហេតុហើយជនសង្ស័យទាំង១៦នាក់នៅរសៀលម៉ោង៣រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។
ជនសង្ស័យទាំង១៦នាក់នេះ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ ធ្វើកំណត់ហេតុនិងបញ្ជូនទៅតុលាការខេត្តនៅថ្ងៃ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


